Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ឌិត ទីណា ណែនាំឱ្យអភិវឌ្ឍបច្ចេកទេស​កែច្នៃជ័រកៅស៊ូ ដើម្បីបានតម្លៃបន្ថែម និងនិរន្តរភាពសេដ្ឋកិច្ច

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានក្រុម​ហ៊ុន​ចំនួន ១៧ ដែលមានលទ្ធផលល្អវិនិយោគលើវិស័យកៅស៊ូ។ ទន្ទឹមនឹងមានភាពវិជ្ជមាន លោកថា ក្រុមហ៊ុនត្រូវ​តែយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ដើម្បីទទួលបាននូវតម្លៃ​បន្ថែមឱ្យកាន់​តែមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក អគ្គនាយកសម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត លោករដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព និងពិចារណា​លើការ​កំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរៀតណាម នាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួល​បានចំណេញ​ជាមួយគ្នារវាងប្រទេសទាំងពីរ»។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពី​កៅស៊ូរបស់កម្ពុជា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២៣ ទទួលបានចំណូលជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក មានកំ​ណើន​ប្រមាណជាង ៤២.១ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក។

កាលពីឆ្នាំ ២០២២ កម្ពុជាបានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨.៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។

ចំណែកទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម