សន្តិសុខសង្គម
នៅពេលធ្លាក់ភ្លៀង អ្នកទេសចរត្រូវនៅឆ្ងាយពីតំបន់ទឹកធ្លាក់ បង្ការហានិភ័យ
ក្រសួងបរិស្ថានបានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានឱ្យធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ឱ្យនៅឆ្ងាយពីតំបន់ទឹកធ្លាក់ ឬផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់។
នេះជាវិធានការការពារ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទេសចរ ដែលមកកម្សាន្តតាមគោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ។

ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំ ពិសេសនៅតាមតំបន់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ ដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់ រហ័សភ្លាមៗ មិនអាចឱ្យដឹងជាមុនបាន។
ក្រសួងបរិស្ថាន បញ្ជាក់ថា សហគមន៍តំបន់ការពារត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងតំបន់ហានិភ័យនានា។
បើតាមក្រសួងបរិស្ថាន អាជ្ញាធរត្រូវត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


