Connect with us

ព័ត៌មានជាតិ

លោក​ ចម ប្រសិទ្ធ គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ម្ចាស់ជំនួយ ជាពិសេស​ជប៉ុន​ ផ្ដល់​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​បាន​ថ្លែង​នូវ​ការ​អរគុណ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ម្ចាស់ជំនួយ ជាពិសេស​ភាគី​មិត្ត​ជប៉ុន នឹង​ធ្វើឲ្យប្រជាជន​កម្ពុជា​ ដែល​បាន​ទទួលទាន​ទឹកស្អាត នៅតែ​នឹក​នៅតែ​ចាំ​ជានិច្ច ស្របតាម​សុភាសិត​ខ្មែរ​ដែលថា​បាន​ផ្លែឈើ​ហូប​ត្រូវ នឹកឃើញ​ដល់​អ្នក​ដាំ​ដើមឈើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សង្គហ​បណ្ឌិត ចម ប្រសិទ្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត ថ្លែង​បែបនេះ​ក្នុងពេល​សិក្ខាសាលា​ស្តីពី​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ កម្ពុជា​-​ជប៉ុន ឆ្នាំ​២០២១ ត្រូវបាន​ប្រារព្ធ​ធ្វើតាម​ប្រព័ន្ធ Online Zoom ពី​ចម្ងាយ​រវាង​ប្រទេស កម្ពុជា និង​ជប៉ុន​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង​។​

​សិក្ខាសាលា​នេះ ត្រូវ​រៀបចំ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គនាយកដ្ឋាន​ទឹកស្អាត នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយនឹង ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព នៃ​ប្រទេស​ជប៉ុន (MHLW) និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA) ក្រោម​ការឧបត្ថម្ភ​ដោយ អង្គភាព​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ​ក្រុង​គី​តា​គ្យូ​ស៊ុ (Kitakyushu) និង​សមាគម​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ (KOWBA) ។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែង​អរគុណ​និង​ស្នើ​ឲ្យ​បន្ត​ជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ពី​សំណាក់​ម្ចាស់ជំនួយ ជាពិសេស​ភាគី​មិត្ត​ជប៉ុន នឹង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួលទាន​ទឹកស្អាត នៅតែ​នឹក​នៅតែ​ចាំ​ជានិច្ច ស្របតាម​សុភាសិត​ខ្មែរ​ដែលថា​បាន​ផ្លែឈើ​ហូប​ត្រូវ នឹកឃើញ​ដល់​អ្នក​ដាំ​ដើមឈើ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា អស់លោក លោកស្រី នាង​កញ្ញា ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្ងៃនេះ និង បង្ហាញ​ពី​ការគាំទ្រ​មុតមាំ​ដល់​បុព្វហេតុ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយ តម្លៃ ខ្ពស់​ចំពោះ​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ទឹកស្អាត ជាមួយនិង អង្គភាព​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ ក្រុង​គី​តា​គ្យូ​ស៊ុ និង​សមាគម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ (KOWBA) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ប្រទេស​ជប៉ុន JICA ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើតឲ្យ​មាន​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​៕

អត្ថបទ៖​ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម