ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើសមត្ថកិច្ចនិងអាជ្ញាធរទាំងអស់ ត្រូវពង្រឹងនិងអនុវត្ត ភូមិឃុំមានសុវត្ថិភាព
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានផ្តាំផ្ញើដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តស្វាយរៀង បន្តពង្រឹងបន្ថែមនូវការអនុវត្តទិសដៅរបស់រាជរដ្ឋាភិបាលចំពោះភូមិ ឃុំមានសុវត្ថិភាព ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋពិសេសសន្តិសុខនិងសុវត្ថិភាពនោះតែម្តង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀងថ្លែងបែបនេះ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សចុះជួយខេត្តស្វាយរៀងប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តឆ្នាំ២០២១“ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។ លោកជំទាវ ក៏បានជំរុញឲ្យសមត្ថកិច្ចនិងអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុងស្រុកទាំងអស់បន្តយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋជាធំហើយពិសេសត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធិភាពលើទិសដៅរបស់រាជរដ្ឋាភិបាលគឺភូមិ ឃុំមានសុវត្ថិភាពតែម្តង។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើនូវទិសដៅសំខាន់ៗពិសេសបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាព គឺទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ។ ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទី២.យើងទាំងអស់គ្នា ត្រូវជំរុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ ។ ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតក្នុងពេលមួយពព្រឹកភ្នែកនោះ៕
អត្ថបទ៖វិមាន
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


