Connect with us

ព័ត៌មានជាតិ

និស្សិតអាមេរិក៦រូប មកសិក្សាភាសាខ្មែរ៦ខែ នៅសាកលវិទ្យាល័យជាតិបាត់ដំបង

បានផុស

នៅ

និស្សិតអាមេរិក៦រូប ដែលទើបតែបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនៅអាមេរិក បានមកសិក្សាភាសាខ្មែរ វប្បធម៌ ប្រពៃណី នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាលក្ខណៈផ្លាស់ប្តូរការសិក្សាមានរយៈពេល៦ខែ។

រូបភាពពី៖ NUBB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិតអាមេរិកទាំង៦រូប មកពីសាកលវិទ្យាល័យ Princeton University សហរដ្ឋអាមេរិក បានមកដល់ សាកលវិទ្យាល័យជាតិបាត់ដំបងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនៅកម្ពុជា។ កម្មវិធីនេះ បង្ហាញពីកិត្យានុភាពភាសា អក្សរសាស្ត្រ វប្បធម៌ជាតិ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

សម្រាប់និស្សិតអាមេរិកទាំង៦រូប បន្ទាប់ពីរៀនចប់ នឹងអាចប្រើប្រាស់ភាសាខ្មែរបានសម្រាប់ទំនាក់ទំនងផ្សេងៗ ហើយអាចសិក្សាស្វែងយល់ពីតម្លៃនៃភាពចម្រុះវប្បធម៌ និងការរស់នៅតាមរយៈភាសា និងទទួលបានការបណ្តុះបណ្តាល និងការទទួលស្គាល់ជាផ្លូវការ ព្រមទាំងមានឱកាសសិក្សានៅកម្រិតខ្ពស់បន្ទាប់ទៀត។

រូបភាពពី៖ NUBB

លោក ទេព នាវា

លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានឱ្យ “កម្ពុជាថ្មី” ដឹងថា យុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស និងបង្កើនសិស្សពីបរទេសឱ្យបានច្រើន។ ដោយឡែក កាលពីដើមឆមាស ឆ្នាំ២០២៣ ក៏មាននិស្សិតប្រទេសថៃ អេស្ប៉ាញ ជាដើមបានមកសិក្សាផងដែរ។ នេះ ជាការបង្ហាញឱ្យឃើញពីទំនាក់ទំនង និងកម្រិតស្តង់ដារពិភពលោក ចំពោះនិស្សិតផ្លាស់ប្តូរការសិក្សាឱ្យបានច្រើន ដែលជាសូចនាករមួយដ៏សំខាន់សម្រាប់សកលវិទ្យាល័យជាតិបាត់ដំបង៕

រូបភាពពី៖ NUBB
រូបភាពពី៖ NUBB
រូបភាពពី៖ NUBB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម