ព័ត៌មានជាតិ
ខេត្តពីររបស់ថៃជាប់ព្រំដែនកម្ពុជា កំពុងប្រឈមទឹកជំនន់
ខេត្តចំនួន២របស់ប្រទេសថៃ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា កំពុងប្រឈមគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបានកាត់ផ្តាច់ផ្លូវមួយចំនួនផងដែរ ដោយសារកម្ពស់ទឹកឡើងខ្ពស់មិនអាចឱ្យរថយន្តតូចធ្វើចរាចរបានឡើយ។

យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានសរសេរថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ម្សិលមិញនេះ ទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំងទៅលើខេត្តចំនួនពីរ គឺខេត្តស្រះកែវ និងខេត្តច័ន្ទបុរី រួមជាមួយនិងផ្លូវជាតិមួយចំនួន ដែលបង្កឱ្យមានការអាក់ខានក្នុងការធ្វើចរាចររបស់រថយន្តធុនតូច។
ការផ្សាយបានបន្តថា គ្រោះទឹកជំនន់នេះ ក្រៅពីលិចតំបន់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តទាំងពីរនេះ ក៏នៅមានការហូរកាត់ផ្លូវជាតិដ៏សំខាន់មួយខ្សែ គឺផ្លូវលេខ ៣១៧ ដែលផ្សាភ្ជាប់ពីខេត្តច័ន្ទបុរី ទៅខេត្តស្រះកែវ ដោយការលិចផ្លូវនេះមានចម្ងាយរាប់សិបគីឡូម៉ែត្រ ដែលមិនអាចឱ្យរថយន្តធុនតូចធ្វើដំណើរចូលទីរួមខេត្តច័ន្ទបុរីបានឡើយ និងផ្លូវមួយខ្សែទៀត ដែលចេញពីខេត្តច័ន្ទបុរី ទៅកាន់ស្រុកពោងណាំរ៉ន ជាប់ព្រំដែនកម្ពុជាត្រង់ខេត្តប៉ៃលិន ក៏ត្រូវរាំងស្ទះដូចគ្នា។
បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះអន្តរាគមន៍ និងធ្វើចរាចរបញ្ចៀសឱ្យរថយន្តប្រើប្រាស់ផ្លូវផ្សេងវិញ ដើម្បីគេចពីបញ្ហានានា ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅព្រឹកថ្ងៃទី៤ នេះ ទឹកនៅតែឡើងសន្សឹមៗ មិនទាន់មានការស្រកចុះនៅឡើយទេ ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ