អ្នកជំនាញ​អប់រំ​បង្ហាញ​ទម្លាប់​ល្អ​ទាំង​៧​យ៉ាង​ ជួយ​អប់រំ​បុត្រ​ធីតា​ឲ្យ​ក្លាយជា​អ្នក​ដឹក​​នាំ​ឆ្នើម​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកជំនាញ​អប់រំ​បង្ហាញ​ទម្លាប់​ល្អ​ទាំង​៧​យ៉ាង​ ជួយ​អប់រំ​បុត្រ​ធីតា​ឲ្យ​ក្លាយជា​អ្នក​ដឹក​​នាំ​ឆ្នើម​

Published

on

​អ្នកជំនាញ​អបរំ​បានបង្ហាញ​ពី​គោលការណ៍​ទម្លាប់​ល្អ​ទាំង​៧​យ៉ាង​របស់​បុគ្គល​ឆ្នើម​ដែល​នឹង​ជួយ​ដល់​អប់រំ​បុត្រ​ធីតា​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ឆ្នើម​ទៅ​ថ្ងៃ​អនាគត​។​

​លោក ប៉ិច​ បូ​ឡែ​ន ​ប្រធាន​សហព័ន្ធ​សេវាកម្ម​អប់រំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ​«​គោលការណ៍​ទម្លាប់​ល្អ​ទាំង​៧​របស់​បុគ្គល​ឆ្នើម​មិន​ត្រឹមតែ​អាចអនុវត្ត​ក្នុង​កម្មវិធីសិក្សា​សម្រាប់​កុមារ​និង​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទម្លាប់​ល្អ​ទាំង​៧​អាច​ប្រើប្រាស់​ក្នុង​ជីវិត និង​គ្រួសារ​ដើម្បី​បង្កើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ​និង​អាច ជួយ​អប់រំ​បុត្រ​ធីតា​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ឆ្នើម​បាន​ថែម​ទៀតផង​»​។​

លោក​បាន​បន្តទៀតថា ទម្លាប់​ល្អ​ទាំង​៧​របស់​បុគ្គល​ឆ្នើម​នោះ​រួមមាន​ទម្លាប់​ទី​១៖​ ភាពជា​ម្ចាស់ការ ទម្លាប់​ទី​២៖​គិត​ហើយ​សឹម​គូរ​ ទម្លាប់​ទី​៣៖​ធ្វើ​ការងារ​សំខាន់​មុន ទម្លាប់​ទី​៤៖​គិត​បែប​ឈ្នះ​-​ឈ្នះ ទម្លាប់​ទី​៥៖ស្តាប់​គេ​ឲ្យ​យល់​សិន មុននឹង​ឲ្យ​គេ​យល់​ពី​យើង ទម្លាប់​ទី​៦៖​សហការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍ និង​ទម្លាប់​ទី​៧៖​បន្ត​អភិវឌ្ឍ​ខ្លួន​។​

​លោក​បាន​បន្ថែមទៀតថា ​«​ក្នុងការ​រស់នៅ​យើង​ត្រូវ​រស់នៅ​ជាមួយ​ផ្នត់គំនិត​បែប​ឈ្នះ​-ឈ្នះ​ ចេះ​សហការ​សាង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដើម្បី​ទទួលផល​រួមមួយ​យូរអង្វែង​ទៅមុខ​ជាមួយ​គ្នា​នោះ​ទើប​ការ រស់នៅ​របស់​យើង​មាន​សេចក្តីសុខ​ទាំង​ក្នុង​ក្រុមគ្រួសារ​ និង​សង្គម​របស់​យើង​។​មិនតែប៉ុណ្ណោះ​ទម្លាប់​ល្អ​ទាំង​៧​ក៏​នឹង​បង្រៀន​យើង​ឱ្យ​ចេះ​បែងចែក​អាទិភាព​ទៅលើ​ការ​ងារ​ដែល​សំខាន់​សម្រាប់​ខ្លួនឯង​​និង​ក្រុមគ្រួសារ​ផងដែរ​ ដើម្បី​អាចឈាន​ទៅរក​ភាពជោគជ័យ​ផ្ទាល់ខ្លួន​ និង​ជោគជ័យ​រួម​»៕

អត្ថបទ​ ៖ ​សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ34 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ54 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ58 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ1 hour ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services