ព័ត៌មានជាតិ
លោក ស សុខា ចាត់តាំង លោក ប៊ុន ហុន ឱ្យទទួលបន្ទុកលើការងារក្រុមប្រឹក្សានីតិកម្ម និងល្បែងពាណិជ្ជកម្ម
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីសម្រេច កែសម្រួល និងប្រគល់ភារកិច្ចជូន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឱ្យទទួលជួយ លោក ស សុខា រដ្ឋមន្ដ្រី លើការងារក្រុមប្រឹក្សានីតិកម្ម និងល្បែងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្នុងសេចក្ដីសម្រេចដដែល ក៏ប្រគល់ភារកិច្ចជូនដល់ លោក ឌី សុកផាន ត្រូវទទួលជួយរដ្ឋមន្ដ្រី លើការងារសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ។ ក្រៅពីត្រូវទទួលភារកិច្ចតាមការកំណត់របស់ លោក ស សុខា ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ុន ហុន និង លោក ឌី សុក ផាន ត្រូវទទួលភារកិច្ចផ្សេងទៀតពី លោក ស សុខា ដែលប្រគល់ជូនតាមការចាំបាច់។

ជាការគត់សម្គាល់ ដើមឡើយកាលពីថ្ងៃទី ២៨ ខែសីហា កន្លងទៅ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចស្ដីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃម្ដងរួចមកហើយ។ បើយោងតាមសេចក្ដីសម្រេចនាពេលនេះ លោក ស សុខា បានកំណត់ឱ្យ លោក ប៊ុន ហុន និង លោក ឌី សុកផាន ត្រូវទទួលជួយរដ្ឋមន្ត្រីលើការងារក្រុមប្រឹក្សានីតិកម្ម សមាគម និងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី