ព័ត៌មានជាតិ
ក្រសួងបរិស្ថាននិងទូតបារាំង លើកឡើងរួមគ្នាក្នុងការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក
ក្នុងជំនួបមួយកាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងបានលើកឡើងពីគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង និងបញ្ហាថង់ប្លាស្ទិក។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា បញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាការកាត់បន្ថយ និងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិករបស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ។
ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើម នេះ រួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៤០ ម៉ឺននាក់។ លោករដ្ឋមន្រ្តីលើកទឹកចិត្តឱ្យមានការចូលរួមដាក់បញ្ចូលទៅក្នុងការអប់រំឲ្យអនុវត្តជាទម្លាប់ល្អក្នុងសង្គម។

លោកបបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងសំណល់រឹងជាអាទិភាពទីមួយ ចំណែកអាទិភាពទី២ គឺការបង្កើតធុងសំរាមអេកូបេតុងសម្រាប់ការប្រើប្រាស់បានយូរ ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះនិងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតក៏បានលើកអំពីផែនការរបស់លោកប្រធានាធិបតីបារាំង Macron ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត “ស្ថានទូតគ្មានដបប្លាស្ទិក”។ លោកក៏បានចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងរបស់បារាំង ដើម្បីសាងសង់រោងចក្រកែច្នៃឡើងវិញនៅរាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីកដែលមានមូលដ្ឋានលើដំឡូងមី ដែលមានសារៈសំខាន់នៃការបង្ការជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញគោលដៅសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


