ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ថា កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមជាមួយកំណែទម្រង់សំខាន់ៗផ្សេងទៀត ត្រូវបានចាត់ទុកជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តពង្រឹងការអនុវត្តការងារកំណែទម្រង់។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងពិធីដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង -ស្រុក-ខណ្ឌ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនាមរាជរដ្ឋាភិបាល លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានាក្នុងការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យមានការអភិវឌ្ឍ ស្របតាមឆន្ទនៃនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នៅតែតម្កល់ឆន្ទៈយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានកំណត់យកកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រួមជាមួយកំណែទម្រង់សំខាន់ៗផ្សេងទៀត ជាអាទិ៍ កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ធ្វើជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី អះអាងថា រាជរដ្ឋាភិបាលថ្មី ដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ជាសេនាធិការ នឹងបន្តពង្រឹង និងជំរុញការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ជាបន្តទៀត ដោយផ្ដោតលើការបែងចែកមុខងារ ការទទួលខុសត្រូវ និងខ្សែគណនេយ្យភាពឱ្យបានកាន់តែច្បាស់លាស់រវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នឹងបន្តពង្រឹង គាំទ្រ និងអភិវឌ្ឍន៍ស្ថាប័នរដ្ឋបាលក្រុង-ស្រុក ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានជួរមុខ ជាស្ថាប័នអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដែលតំណាងឱ្យសម្លេង និងផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនេះ នឹងក្លាយប្រែរដ្ឋបាលមូលដ្ឋាន ឱ្យទៅជាស្ថាប័នមានស្វ័យភាព សមត្ថភាព លទ្ធភាពសមស្រប មានគំនិតផ្តួចផ្តើម និងមានលទ្ធភាពគាំទ្រ សម្របសម្រួល និងសហការជាមួយរដ្ឋបាលឃុំ-សង្កាត់ ក្នុងការផ្តល់សេវាសាធាណៈចាំបាច់នានាដល់ប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


