ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យមន្ដ្រីអធិការកិច្ច ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា មន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ សំដៅការទប់ស្កាត់ អំពើពុករលួយ ព្រោះ អំពើពុករលួយធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរ ណាស់ដល់ប្រទេសជាតិ។

មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំ ដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទង និង ការពង្រឹងការអនុវត្តច្បាប់សំដៅធានាប្រឆាំងអំពើពុករលួយការរំលោភដោយ អំណាច និងបាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធារណៈ ក៏ដូចជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ និង ការពារសិទ្ធរបស់ប្រជាពលរដ្ឋ។ លោកជំទាវ ម៉ែន សំអន បានជំរុញបែបនេះ ខណៈលោកជំទាវ ជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្រាប់អនុវត្ដការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីម្សិលមិញនៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកជំទាវ ម៉ែន សំអន បានថ្លែងថា ជាការពិតណាស់ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឲ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់។ ដូច្នេះហើយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងប្រព័ន្ធច្បាប់ពិសេសទប់ស្កាត់ និងលប់បំបាត់អំពើពុករលួយតែម្ដងជាមុខងារដ៏សំខាន់ សម្រាប់មន្ត្រីអធិការកិច្ច។


លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើសុំសមាជិក សមាជិកា នៃអង្គសន្និបាតឲ្យចូលរួមផ្តល់មតិ ក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រ និង អនុវត្ត ឲ្យបានសកម្មបន្តទៀត នៅគោលនយោបាយសំខាន់ៗលើវិស័យ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តនៅឆ្នាំ២០២១ ឲ្យទៅជា ចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀត និងបានប្រកាសបើកសន្និបាតជាផ្លូវការ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី