ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជាប់អន្ទាក់ពីរក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលរើខ្លួនពុំរួច
ប្រសិនបើពាក្យថា «ឈ្នះសង្គ្រាម» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តែងតែលើកឡើងក្នុងជម្លោះជាមួយអ៊ីរ៉ង់ ម្ល៉ោះ វាចប់យូរហើយ ប៉ុន្តែ ប្រធានាធិបតីអាមេរិករូបនេះ នៅតែមិនអាចរកផ្លូវចេញពីសង្គ្រាមដែលខ្លួនសន្យាថា មិនលើសពីមួយខែកន្លះនោះទេ ហើយកំពុងជាប់គាំងដល់សប្តាហ៍ទី១០ ទៅហើយ។
យោងតាមអត្ថបទវិភាគរបស់សារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ បានជាប់អន្ទាក់ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយមានអន្ទាក់ពីរ ដែលលោកជាអ្នកបង្កើតដោយខ្លួនឯង ទី១ គឺអន្ទាក់ភូមិសាស្ត្រនយោបាយអន្តរជាតិ និងអន្ទាក់មួយទៀតគឺបញ្ហាក្នុងស្រុក។ ឥទ្ធិពលរបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស និងការបដិសេធមិនព្រមចុះចាញ់របស់ពួកគេ ចំពោះ លោក ត្រាំ គឺមិនអាចបញ្ចប់សង្គ្រាមដោយសារកម្លាំងយោធាទេ។

ពេលជម្លោះនៅតែបន្ត ផលប៉ះពាល់នយោបាយក្នុងប្រទេសធ្វើឱ្យជម្រើសរបស់ លោក ត្រាំ កាន់តែរួមតូច ខណៈគ្មានការគាំទ្រផ្នែកនយោបាយដើម្បីបន្តសង្គ្រាម ព្រោះការយល់ព្រមចំពោះសង្រ្គាមនៅអ៊ីរ៉ង់របស់ប្រជាជនអាមេរិកគឺទាបណាស់ ហើយមានតែជាង៣០ភាគរយប៉ុណ្ណោះ ដែលគាំទ្រលោក។
ចំពោះ តម្លៃប្រេងសាំងវិញគឺខ្ពស់ (លើសពី៤.៥០ដុល្លារ/៣លីត្រជាង) ធ្វើឱ្យប្រជាជនមិនសប្បាយចិត្ត ឯសាធារណជនកាន់តែប្រឆាំងនឹងសង្គ្រាមរបស់លោក ត្រាំ។
ប្រធានាធិបតីរូបនេះ គ្មានគុណសម្បត្តិនយោបាយ ដើម្បីបន្តធ្វើសង្គ្រាមនោះទេ។ ដូច្នេះ លោក ត្រាំ គឺជាប់គាំង! ការពិតដែលអាចជួយពន្យល់ពីការអះអាងដ៏វិជ្ជមានឥតឈប់ឈររបស់លោកពីវឌ្ឍនភាពក្នុងការចរចាសន្តិភាព និងទំនោរក្នុងការប្រកាស ឬផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាភ្លាមៗ ដោយគ្មានការព្រមាន។
ដោយឡែក ក្តីសង្ឃឹមចុងក្រោយបំផុតគឺអនុស្សរណៈមួយទំព័រ ដែលកំពុងចរចារវាងប្រទេសទាំងពីរ និងមានអ្នកសម្របសម្រួលភាគីទីបីគឺប៉ាគីស្ថាន។ ឯកសារនោះនឹងឈានដល់បញ្ចប់សង្គ្រាមនិងចាប់ផ្តើមពិភាក្សាគ្នាវិញក្នុងយៈពេល ៣០ថ្ងៃ ដើម្បីដោះស្រាយចំណុចជាប់គាំង។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។
ហេតុផលខាងលើអាចសមនឹងចំណង់ចំណូលចិត្តរបស់ លោក ត្រាំ ចំពោះភាពសាមញ្ញ ប៉ុន្តែក្រដាស់មួយទំព័រ ទោះបីជាមានព្រមព្រៀងក៏ដោយ វាហាក់ដូចជាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជិតកន្លះសតវត្សរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតេហេរ៉ង់នោះទេ រួមទាំងការចរចានុយក្លេអ៊ែរដ៏ស្មុគស្មាញ កម្មវិធីមីស៊ីល និងភេរវកម្ម proxy ផងដែរ។
បន្ទាប់មក អ៊ីរ៉ង់ក៏ទាមទារឱ្យបន្ធូរបន្ថយទណ្ឌកម្មយ៉ាងច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសខ្លួនរស់ឡើងវិញ ព្រមទាំងមានមហិច្ឆិតាចង់បានប្រាក់ចំណេញរបស់កប៉ាល់ដឹកប្រេងនិងឧស្ម័នឆ្លងកាត់ច្រកសមុទ្រ Hormuz ទៀតផង ការណ៍នេះ វាប្រែក្លាយទៅជាគុណសម្បត្តិជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។
យ៉ាងណា គេរំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះផែនការរបស់សហរដ្ឋអាមេរិក សម្របសម្រួលដោយភាគីប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រភពខ្លះនិយាយថា ការចរចាបច្ចុប្បន្នគឺជិតដល់ដំណាក់កាលដែលភាគីទាំងពីរឈានដល់ការបញ្ចប់សង្គ្រាមហើយ ចំណែកក្តីសង្ឃឹមគឺជាសុទិដ្ឋិនិយមដ៏ត្រឹមត្រូវមួយ ព្រោះការចំណាយរបស់មនុស្សនិងសេដ្ឋកិច្ចនៃជម្លោះនេះគឺធ្ងន់ធ្ងរ។
តែ លោក ត្រាំ អះអាងច្រើនដងក្នុងសប្តាហ៍ថ្មីៗនេះថា កិច្ចព្រមព្រៀងមួយដែលរៀបនឹងកើតឡើង គឺទីក្រុងតេហេរ៉ង់យល់ព្រមហើយ។ ប៉ុន្តែតាមពិតទៅ អ៊ីរ៉ង់នៅតែបន្តនិយាយថា គ្មានការយល់ព្រមណាមួយ បង្ហាញថាជម្លោះនេះ ដោះស្រាយបាននោះទេ៕
ប្រែដោយ៖ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


