ព័ត៌មានជាតិ
អង្គការសហប្រជាជាតិ គាំទ្រសកម្មភាពអាទិភាពរបស់ក្រសួងការងារក្នុងអាណត្តិទី៧
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលដឹកនាំដោយលោកចូ សូយ័រ(Jo Scheuer)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី បានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិក និង ទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។

ជាការឆ្លើយតប លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានប្រកាសគាំទ្រសកម្មភាពអាទិភាពរបស់ក្រសួង ក៏ដូចជា គាំទ្រសកម្មភាពជាអាទិភាពរបស់ក្រសួង ក៏ដូចជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចធិបតីជាប្រមុខ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនដែលបានជួយគាំទ្រដល់ក្រសួងលើផ្នែកបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងទីភ្នាក់ងារជាតិ និងមុខរបរ និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។

ក្នុងការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ លោករដ្ឋមន្ត្រីរំពឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) នឹងបន្តជួយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើសកម្មភាពជាអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


