ព័ត៌មានជាតិ
យន្តហោះចិននឹងដឹកវ៉ាក់សាំងស៊ីណូហ្វាមមកដល់កម្ពុជានៅរសៀលថ្ងៃស្អែកនេះហើយ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ឈ្មោះ Beijing Institute of Biological Products ឈ្មោះ SINOPHARM នឹងដឹកមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី០៧ខែកម្ភៈឆ្នាំ២០២១នេះហើយ ដើម្បីត្រៀមចាក់ជួនដល់ប្រជាពលរដ្ឋដែលជាក្រុមអាទិភាព។
លោកស្រីបានបន្តថាក្រសួងសុខាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាត់ចែងវ៉ាក់សាំងនេះដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងក្រុមអាទិភាពដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត។

លោកស្រីបានបន្តទៀតថា ទន្ទឹមនឹងនេះក្រសួងក៏បានត្រៀមកន្លែងរក្សាទុកដាក់វ៉ាក់សាំងនេះរួចរាល់ផងដែរដែលអាចរក្សាសីតុណ្ហភាព២+២រហូតដល់+៨អង្សារសេដែលសមស្របតាមប្រព័ន្ធរបស់ក្រសួងសុខាភិបាលដែលមានស្រាប់។
លោកស្រីបានបន្ថែមថាមុននឹងចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាមនេះដល់ប្រជាពលរដ្ឋក្រសួងបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយស្របទៅតាមលក្ខណៈបច្ចេកទេសពិសេសអនុវត្តទៅតាមគោលការណ៍ណែនាំពីប្រទេសចិនដែលបានកំណត់ថា វ៉ាក់សាំងនេះអាចចាក់ទៅលើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ។ ចំណែកក្រុមមនុស្ស ដែលមានអាយុលើសពី៦០ឆ្នាំឡើងទៅមិនអាចទទួលបានវ៉ាក់សាំងនេះទេ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះវ៉ាក់សាំងស៊ីណូហ្វាមនេះ ត្រូវបានប្រើប្រាស់នៅលើពិភពលោកចំនួន២២៣លានដូសរួចហើយក្នុងនោះនៅប្រទេសចិន១០លានដូស ប៉ាគីស្ថានទិញ៦០លានដូស ប្រទេសមជ្ឈិមបូពា៥៧លានដូសឥណ្ឌូនេស៊ី៦០លានដូសនិងបណ្តាប្រទេសផ្សេងៗទៀត។
លោកស្រីបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះនៅមិនទាន់មានផលប៉ះពាល់ជាលក្ខណៈអ្វីធំដុំនៅឡើយទេបន្ទាប់ពីបានប្រើវ៉ាក់សាំងនេះរួចមក។
រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងស៊ីណូហ្វាមដល់កម្ពុជាចំនួន១លានដូស ក្នុងនោះ៦០ម៉ឺនដូសនឹងដឹលមកដល់កម្ពុជានៅរសៀលថ្ងៃទី៧ខែកម្ភៈឆ្នា២០២១ស្អែកនេះដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងចំនួន៦០ម៉ឺនដូសនោះនឹងត្រូវបានបែងចែកទៅខាងកងទ័ពចំនួន៣០ម៉ឺនដូស និងខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស៕
សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


