Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ស្ពានព្រែកប្រាគ្រោងបុកគ្រឹះសាងសង់ក្នុងឆ្នាំ២០២៣នេះ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ពានព្រែកប្រាដែលកម្ពុជាបានចចារជាមួយភាគីចិនរួចរាល់ គ្រោងនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣នេះ។ សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះពេជ្រ- កោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឋិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ស្ពានព្រែកប្រា ដែលបានចចាររួចហើយ គ្រោងប្រហែលជាអាចបុកគ្រឹះក្នុងឆ្នាំនេះ

បន្ថែមពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាគ្រោងសាងសង់ស្ពានចំនួនបីខ្សែបន្ថែមទៀត គឺខ្សែធំស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភា្ជប់ពីតំបន់ផ្សាររាត្រីទៅតំបន់អរិយក្សត្រ ស្ពានព្រែកប្រា និងស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។

(រូបតំណាង)

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ក្រោយការសង់ស្ពានឆ្លងទន្លេទាំងនេះរួចរាល់ ស្ពានទាំងនោះនឹងជួយជម្រុញសេដ្ឋកិច្ចទិសខាងកើត បន្ថែមពីលើផ្លូវជាតិលេខ៦អាបន្តទៀត។​

សូមជម្រាបបន្តិចថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេព្រែកប្រា។ បើតាមគម្រោងស្ពានព្រែកប្រា ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែក​ដល់ទៅ៤គន្លង (២គន្លងទៅ-២គន្លងមក)។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃ​ប្រមាណ៦០លានដុល្លារអាមេរិក៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម