ព័ត៌មានជាតិ
គ្រូបង្រៀនម្នាក់បានស្លាប់ ក្រោយហៅគេមកកាយដីស្រែ តែត្រូវអេស្កាវ៉ាទ័រកិន
បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានស្លាប់ក្រោយបានជួលអេស្កាវ៉ាទ័រមិត្តភក្ដិមកកាយដីស្រែ តែបែរជាត្រូវអ្នកកាយអេស្កាវ៉ាទ័រថយក្រោយមិនបានប្រយ័ត្នកិនស្លាប់ នៅនឹងកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកអេស្កាវ៉ាទ័រឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ បច្ចុប្បន្នស្នាក់នៅជាមួយឈ្មោះ ចៅ វ៉ិត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាថៅកែអេស្កាវ៉ាទ័រ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧:០៣នាទី ក្រោយពីបើកអេស្កាវ៉ាទ័រថយក្រោយកិនម្ចាស់ស្រែស្លាប់បានប៉ុន្មានម៉ោងក្រោយមក។ សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនបុរសជាអ្នកបើកអេស្កាវ៉ាទ័រខាងលើនេះ សមត្ថកិច្ចបានអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។


សមត្ថកិច្ចបញ្ជាក់បន្តថា ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង២៥នាទីនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចអណ្ដូងដេកាភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះជាម្ចាស់ស្រែមានឈ្មោះ វ៉ើន វ័ន្ត ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរជាគ្រូបង្រៀន រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកអធិការស្រុកបាណន់លោក ប៉ាន់ វ៉ាន់នី បានឲ្យដឹងដែរថា មុនកើតហេតុម្ចាស់គ្រឿងចក្រនិងម្ចាស់ដី(ជនរងគ្រោះ)ជាមិត្តភក្ដិស្គាល់គ្នា ហើយក៏បានយកអេស្កាវ៉ាទ័រទៅកាយបកដីស្រែនឹងលើកភ្លឺស្រែពេលនោះម្ចាស់ដី បានឈរបញ្ជានៅខាងក្រោយគ្រឿងចក្រលុះពេលគ្រឿងចក្រថយក្រោយមិនបានមើលឬមើលមិនឃើញផង ក៏ស្រាប់តែកិនម្ចាស់ដីស្លាប់ភ្លាមៗតែម្ដង។

បើតាមសម្តីអ្នកបើកអេស្កាវ៉ាទ័របានប្រាប់ថា ដំបូងខ្លួនបានឃើញពេលជនរងគ្រោះកំពុងឈរចង្អុលបង្ហាញប្រាប់ឲ្យខ្លួនកាយដីតែខ្លួនស្មានថា ក្រោយគាត់(ជនរងគ្រោះ)ចង្អុលប្រាប់រួចគាត់ដើរចេញទើបខ្លួនបើកថយក្រោយមើលគាត់មិនឃើញ ក៏កិនលើគាត់តែម្ដងហើយខ្លួនគ្មានចេតនាបើកគ្រឿងចក្រកិនម្ចាស់ដីទេ តែជារឿងចៃដន្យប៉ុណ្ណោះ។ សពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅគេហដ្ឋាននៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ក្រោយមុនពេលរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយឃាត់ខ្លួនអ្នកបើកបរអេស្កាវ៉ាទ័រសមត្ថកិច្ចនៃអធិការស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការខេត្តដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់