ព័ត៌មានជាតិ
ចំណាត់ថ្នាក់រាជធានី-ខេត្ត ដែលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ
បើតាមលោក ហែម ស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា ការប្រឡងបាក់ឌុបឆ្នាំនេះរាជធានីភ្នំពេញ មានបេក្ខជនជាប់និទ្ទេសA ដល់ទៅជាងពាក់កណ្តាល នៃបេក្ខជនចូលរួមប្រលងសញ្ញាបត្រទុតិយភូមិ និទ្ទេសទូទាំងប្រទេស។

នៅពេលនេះ កម្ពុជាថ្មី នឹងលម្អិតពីលំដាប់រាជធានីខេត្ត ដែលមានចំនួនសិស្សជាប់និទ្ទេសច្រើនជាងគេ៖
១. រាជធានីភ្នំពេញ
សម្រាប់យុវសិស្សដែលជាប់និទ្ទេស A នៅរាជធានីភ្នំពេញមានចំនួន ១៦០៦៩ នាក់ ដែលស្មើនឹង ៦៤,២៧% ក្នុងនោះ សិស្សស្រីចំនួន ៨៥៥១ នាក់ ក្នុងចំណោម បេក្ខជនដែលមកប្រឡងនៅមណ្ឌលក្នុងរាជធានីភ្នំពេញ សរុបចំនួន ២៥០០៣ នាក់ ដែលមានស្រីចំនួន ១២១៨៨ នាក់។
២. ខេត្តសៀមរាប
សម្រាប់យុវសិស្សដែលជាប់និទ្ទេស A មានចំនួន ១៦៨ នាក់ ក្នុងនោះ សិស្សស្រីចំនួន ១០៣ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន សរុបចំនួន ១០៨១៩ នាក់ ដែលមានស្រីចំនួន ៨៦៣៣ នាក់។
៣. ខេត្តកណ្តាល
សម្រាប់ខេត្តកណ្តាល មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១៤៩ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១០៨៧៣ នាក់ បានជាប់ចំនួន ៨១៦៧ នាក់ ។
៤. ខេត្តកំពង់ចាម
សម្រាប់ខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១១៤ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៨៧៩១ នាក់ បានជាប់ចំនួន ៤៩៧៥ នាក់ ។
៥. ខេត្តតាកែវ
សម្រាប់ខេត្តតាកែវ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៨៥ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៩៩៩៩ នាក់ បានជាប់ចំនួន ៧២៦៩ នាក់ ។
_ខេត្តព្រៃវែង (មានសិស្សនិទ្ទេស ស្មើនឹងខេត្តតាកែវដែរ)
សម្រាប់ខេត្តព្រៃវែង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៨៥ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៨០២៤ នាក់ បានជាប់ចំនួន ៦២៧២ នាក់ ។
៦. ខេត្តបន្ទាយមានជ័យ
សម្រាប់ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៨២ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៦១៦៨ នាក់ បានជាប់ចំនួន ៤១៤៣ នាក់ ។ បើប្រៀបធៀបនឹងបក្ខជនដែលប្រលងឆ្នាំមុន និទ្ទេសA មានត្រឹមតែ ៤៨ នាក់ ប៉ុណ្ណោះ។
៧. ខេត្តបាត់ដំបង
សម្រាប់ខេត្តកំពត មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៧៧ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៩៣៥១ នាក់ បានជាប់ចំនួន ៦១៥៨ នាក់ ។
៨. ខេត្តត្បូងឃ្មុំ
សម្រាប់ខេត្តត្បូងឃុំ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៥៥ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៥៥៦៥ នាក់ បានជាប់ចំនួន ៤០៧០ នាក់ ។
៩. ខេត្តព្រះសីហនុ
សម្រាប់យុវសិស្សដែលជាប់និទ្ទេស A មានចំនួន ៤០ នាក់ ក្នុងចំណោមបេក្ខជនដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន សរុបចំនួន ១៩១៥ នាក់ ដែលមានស្រីចំនួន ១៥២៣ នាក់។ បើប្រៀបធៀបនឹងបក្ខជនដែលប្រលងឆ្នាំមុន មានត្រឹមតែ ២១នាក់ប៉ុណ្ណោះ។
១០. ខេត្តក្រចេះ
សម្រាប់ខេត្តក្រចេះ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៣៥ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ២៣៤៤ នាក់ បានជាប់ចំនួន ១៦៥៥ នាក់ ។
១១. ខេត្តពោធិ៍សាត់
សម្រាប់ខេត្តពោធិ៍សាត់ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៣៣ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៣៧៦០ នាក់ បានជាប់ចំនួន ២៣៤៧ នាក់ ។
១២. ខេត្តកំពត
សម្រាប់ខេត្តកំពត មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៣១ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៥៥២៧ នាក់ បានជាប់ចំនួន ៤៣៦៧ នាក់ ។
១៣. ខេត្តកំពង់ធំ
សម្រាប់ខេត្តព្រៃវែង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ២១ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៥៨២៣ នាក់ បានជាប់ចំនួន ៣២០០ នាក់ ។
១៤. ខេត្តកំពង់ស្ពឺ
សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១៧ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៥០៤៧ នាក់ បានជាប់ចំនួន ៣៧៦១ នាក់ ។
១៥. ខេត្តស្វាយរៀង
សម្រាប់ខេត្តស្វាយរៀង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១៦ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៤១១៩ នាក់ បានជាប់ចំនួន ៣០០៥ នាក់ ។
១៦. ខេត្តកំពង់ឆ្នាំង
សម្រាប់ខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១២ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៤២៧៦ នាក់ បានជាប់ចំនួន ២៨១៥ នាក់ ។
១៧. ខេត្តរតនគិរី
សម្រាប់ខេត្តរតនគិរី មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ១០ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១៨៨៣ នាក់ បានជាប់ចំនួន ១៣៩៤ នាក់ ។
១៨. ខេត្តឧត្តរមានជ័យ
សម្រាប់ខេត្តឧត្តរមានជ័យ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ០៦ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១៧៤៧ នាក់ បានជាប់ចំនួន ១៣៧៤ នាក់ ។
១៩. ខេត្តប៉ៃលិន
សម្រាប់ខេត្តប៉ៃលិន មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ០៤ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ៦៤០ នាក់ បានជាប់ចំនួន ៥០៣ នាក់ ។
២០. ខេត្តព្រះវិហារ
សម្រាប់ខេត្តព្រះវិហារ មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ០៣ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១៨៤០ នាក់ បានជាប់ចំនួន ១៥៥៩ នាក់ ។
_ ខេត្តកោះកុង (មានសិស្សនិទ្ទេស ស្មើនឹងខេត្តព្រះវិហារដែរ)
សម្រាប់ខេត្តកោះកុង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ០៣ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១២៥៧ នាក់ បានជាប់ចំនួន ៨៥១ នាក់ ។
២១. ខេត្តស្ទឹងត្រែង
សម្រាប់ខេត្តស្ទឹងត្រែង មានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ០២ នាក់ ក្នុងចំណោមបេក្ខជន ដែលមកប្រឡងនៅមណ្ឌលក្នុងខេត្តនេះ សរុបចំនួន ១០៤៧ នាក់ បានជាប់ចំនួន ៧៩៧ នាក់ ។
ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី និង ខេត្តកែប មិនមានបេក្ខជនជាប់និទ្ទេស A នោះឡើយ។
គួរបញ្ជាក់ថា សម្រាប់ការប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ យុវសិស្ស ២រូប ធ្វើបានលទ្ធផលល្អជាងគេ ទី១ យុវជនឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជននិទ្ទេសA បានពិន្ទុខ្ពស់ជាងគេបង្អស់ ដែលមានលំដាប់ពិន្ទុ ១០០.០០ និងទី២ គឺយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយលំដាប់ពិន្ទុ ៩៩.៩៩៩ ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


