ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំដល់អ្នកបើកបររបស់ខ្លួនចូលរួមគោរពច្បាប់ចរាចរណ៍
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឲ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង ដើម្បីប្រញាប់ដឹកទំនិញ ឬម្ហូបអាហារឲ្យទាន់តាមការកុម្ម៉ង់របស់អតិថិជននោះឡើយ។

បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗ ជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់បី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ឲ្យកាន់មានតែប្រសិទ្ធភាពបន្ថែមទៀតនោះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ក្រុមហ៊ុនដឹកទំនិញ និងដឹកម្ហូបអាហារ មួយចំនួនដូចជា៖ * ឯកភាពឲ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឲ្យរៀបចំឯកសារគោលមួយ ដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដារមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ
* ជំរុញឲ្យក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសីលធម៌ដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ ហើយអប់រំពួកគាត់មិនត្រូវដឹកអ្វីផ្សេង ក្រៅតែពីសេវាកម្មដឹកទំនិញ និងម្ហូបអាហារនោះឡើយ
* ក្រុមហ៊ុន បន្តណែនាំដល់អ្នកបើកបរឲ្យបើកបរក្នុងលឿនកំណត់ កុំល្មើសភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ កុំបើកបរវាជែងគ្មានសណ្តាប់ធ្នាប់
* កំណត់តម្រាយផ្លូវ និងនាទីនៃការដឹកទំនិញជូនអតិថិជនឲ្យបានច្បាស់លាស់ ដើម្បីជៀសវៀសការបើកបរលឿន និងនិយាយទូរស័ព្ទពេលកំពុងបើកបរ។

បន្ទាប់ពីស្តាប់ការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដែលបានចូលរួមនោះ បានប្តេជ្ញាចិត្តថា នឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់អ្នកបើកបរដឹកទំនិញរបស់ខ្លួនឲ្យបានល្អ ហើយនឹងកំណត់រយៈពេលទៀងទាត់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ដោយ ៖ រ៉ាវុទ្ធ







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


