Connect with us

ព័ត៌មានជាតិ

ម៉ោងនេះ មានអ្នកកាសែតជាង ៥០ នាក់ហើយបានទទួលវ៉ាក់សាំង ស៊ីណូហ្វាម

បានផុស

នៅ

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានអ្នកសារព័ត៌មាន ប្រមាណជាង ៥០ នាក់ ហើយ បានទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩។

លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រចាំមន្ទីរពេទ្យកុមារជាតិបានប្រាប់កម្ពុជាថ្មីមុននេះ បន្តិចថា អ្នកសារព័ត៌មានមកពីស្ថាប័នចម្រុះមកពីស្ថាប័នរដ្ឋ និងឯកជន ទទួលបានការចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ។

លោកថា ដំណើរការចាក់វ៉ាក់សាំង ធ្វើឡើងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយបើអ្នកសារព័ត៌មានចង់ចាក់ គឺអាចទាក់ទងទៅមន្ទីរពេទ្យកុមារជាតិផ្ទាល់តែម្តងក៏បាន ឬ ធ្វើលិខិតផ្ញើជូនទៅរូបលោកផ្ទាល់ក៏បាន ដើម្បីងាយស្រួលក្នុងការរៀបចំចាក់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​ក្រសួងសុខាភិបាល​បាន​រៀប​ចំ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​សម្រាប់​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង​នៅ​ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​អាច​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤​សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។ ​

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទាក់ទង​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦ ៨៨៣ ៧៨៧៨​សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទាក់ទង​លោក​សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨​សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ធ្វើ​ទំនាក់ទំនង​មក​លោក​សា​ស្ត្រា​ចា​រ្យ ញឹ​ប អង្គា​បុស្ស ដែលមាន​លេខ​ទូរសព្ទ​០១១ ៨១១ ១៣២ សម្រាប់​អ្នក​សារ​ព័​ត៌មាន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម