ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ អះអាងថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវមានកត្តាសំខាន់ៗ ៤ យ៉ាង
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដើម្បីពង្រឹងគុណភាពអប់រំ ទាមទារការយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួន ៤ រួមមាន សាលារៀន គ្រូបង្រៀន សិស្ស និងគ្រួសារ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយឯកសារស្តីពីស្តង់ដារសាលារៀនគំរូ នៅវិទ្យាល័យអង្គរ កាលពីរសៀលថ្ងៃទី ១២ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តឆន្ទៈសិក្សាស្រាវជ្រាវបំពាក់បំប៉នសមត្ថភាពជាប្រចាំ ដើម្បីអាចផលិតធនធានមនុស្សប្រកបដោយគុណភាពត្រូវនឹងសម័យកាល ឆ្លើយតបគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី ៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព ក្នុងនោះមានវិធានគន្លឹះចំនួន ៤។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា វិធានគន្លឹះចំនួន ៤ គឺ ៖ (១).ការពង្រឹងអភិបាលកិច្ចសាលារៀន (២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា (៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង (៤).ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធានគន្លឹះចំនួន ៤ ទាំងនេះ ត្រូវបានបញ្ជ្រាបតាមរយៈការអនុវត្តស្តង់ដារសាលាគំរូចំនួន ៥ រួមមាន ៖ ទី១.លទ្ធផលសិក្សារបស់សិស្ស ,ទី២.ការបង្រៀន និងរៀន ,ទី៣.ការចូលរួមរបស់សហគមន៍ ,ទី៤.ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ,និងទី៥.គណនេយ្យភាពរបស់សាលារៀន ដែលត្រូវបានដាក់ចេញតបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានពន្យល់ពីសារៈសំខាន់ នៃការវិនិយោគលើធនធានមនុស្សឲ្យរឹងមាំ ដែលជាកត្តាចម្បងជំរុញប្រទេសមួយមានការអភិវឌ្ឍជឿនលឿនទៅមុខបាន មរតកអគារសិក្សាស្តង់ដារតេជោ ដែលបានសាងសង់ឡើងទូទាំងប្រទេសក្នុងរយៈពេលជាង ២ ទស្សវត្សមកនេះ កំពុងត្រូវបានប្រើប្រាស់បម្រើជាប្រយោជន៍ដល់សហគមន៍ ក៏ដូចជាចូលរួមចំណែកពង្រឹងគុណភាពអប់រំនៅកម្ពុជាជាច្រើនឆ្នាំទៅមុខទៀតផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


