ព័ត៌មានជាតិ
សង្កាត់មួយក្នុងក្រុងបាត់ដំបង បំពាក់ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយធម្មជាតិ
សង្កាត់ស្លាកែត ដែលស្ថិតនៅក្រុងបាត់ដំបងបានទទួលជំនួយក្នុងការបំពាក់ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ។
លោក ទួត រើន ចៅសង្កាត់ស្លាកែតក្រុងបាត់ដំបងបានឲ្យដឹងថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងបង្កើតឡើងដោយអង្គការភីន (People In Need) ដែលទទួលបានជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត (គ.គ.ម.ខ) និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះគឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀត។

តើប្រព័ន្ធប្រកាសឱ្យដឹងមុននេះដំណើរការយ៉ាងដូចម្តេច?
បើតាមលោក ទួត រើន ចៅសង្កាត់ស្លាកែត ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះមានមេក្រូជាឧបករណ៍ប្រកាសអាសន្នស្វ័យប្រវត្តិ។ មេក្រូប្រកាសអាសន្នរៀបចំជាមួយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើរចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។
បន្ទាប់ពីការទទួលបានសារ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់មេក្រូនឹងបញ្ជូនសំលេងសារទៅកាន់ប្រព័ន្ធបន្លឺសំលេងអេឡិចត្រូនិចរបស់មេក្រូ ហើយប្រជាជនរស់នៅក្នុងតំបន់គោលដៅនឹងឮសារប្រកាសចេញពីមេក្រូដោយស្វ័យប្រវត្តិ។ សារប្រកាសឱ្យដឹងមុនអាចផ្សាយសារទៅកាន់ប្រជាជនក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រការ៉េនៃទីតាំងដែលបានតម្លើង។

លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានបានឲ្យដឹងថា ការកសាងភាពធន់សហគមន៍មូលដ្ឋានទាក់ទងការប្រែប្រួលអាកាសធាតុជាការងារអាទិភាពមួយក្រោមការគាំទ្រពីក្រសួងបរិស្ថាន។
ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងគឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជាទឹកជំនន់និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដលពលរដ្ឋយល់ដឹង និងត្រៀមខ្លួនជាមុនឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម។
លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះក្រៅពីកំពុងអនុវត្តនៅសង្កាត់ស្លាកែត មានទីតាំងចំនួន ៣ ទៀតនៅក្រុងបាត់ដំបងដែលបានបំពាក់ប្រព័ន្ធប្រកាសអាសន្នជាមុនការពារគ្រោះមហន្តរាយពីធម្មជាតិនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


