ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ក្នុងខេត្តក្រចេះ
ដោយទទួលបានការណែនាំពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការសម្របសម្រួលដឹកនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រីឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណេីរដោយ លោក ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តក្រចេះ បានចុះពិនិត្យមណ្ឌលសុខភាពចំនួន ១៥ទីតាំង នៅក្នុងរដ្ឋបាលខេត្តក្រចេះ។ នៅបើតាមការផ្ដល់ព័ត៌មានដោយក្រសួងសុខាភិបាល នៅរាត្រី ថ្ងៃទី២៩ ខែធ្នូ នេះ។

ការចុះពិនិត្យមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពង្រឹងគុណភាពសេវាឱ្យបានសមស្របទៅតាមស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា និងការកែលម្អគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសចុះពង្រឹង និងកែលម្អគុណភាពសេវាមណ្ឌលសុខភាព លោកស្រីរដ្ឋលេខាធិការ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. ពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថានជុំវិញមណ្ឌលឱ្យមានអនាម័យល្អស្អាត ទាំងក្នុង ទាំងក្រៅ អគារ
២. ការគ្រប់គ្រងមន្ត្រី បុគ្គលិក ខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

៣. ពង្រឹងការថែទាំ និងទុកដាក់ឧបករណ៍បរិក្ខារពេទ្យ និងឱសថ ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងគុណភាព
៤. ពង្រឹងវិន័យការងារ និងការចាំបម្រើសេវាឱ្យមានវេនប្រចាំ ២៤ម៉/៧ថ្ងៃ
និង ៥. ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមរយៈការបណ្តុះបណ្តាលបំប៉នបន្ថែម។

គួរបញ្ជាក់ថា ដំណេីរចុះអភិបាលនេះ មានការសម្របសម្រួលពី លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលក្រចេះ និងលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រចេះ ឆ្លូង និងស្នួល ដែលចុះទៅដល់មណ្ឌលសុខភាពមួយចំនួនរួមមាន៖ អូរឬស្សី គោលាប់ ចង្ក្រង់រកាកណ្តាល បុសលាវ កញ្ជរ ព្រែកសាម៉ាន់ ជ្រោយថ្ម ពង្រ ខ្សាច់អណ្តែត ស្វាយជ្រះឃ្សឹម ស្នួល ២ធ្នូ និងក្បាលត្រាច៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


