Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្ត​កែប ចុះ​អប់រំ​ណែនាំ​អ្នកបើករថយន្តដឹកដី១៩គ្រឿង​ ឱ្យ​គោរព​ច្បាប់​ចរាចរណ៍

បានផុស

នៅ

កែប ៖ នា​ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ប្រភេទ​រថយន្ត​បែនដឹកដី​​ចំនួន​១៩គ្រឿង ត្រូវ​បាន​មន្ទីរសាធារណការ​ខេត្តកែប និង​ស្ថានីយ​ជញ្ជីង​អចល័ត​ សហការ​ជាមួយ​ រដ្ឋបាលស្រុក​ដំណាក់ចង្អើរ តំណាង​កងរាជអាវុធហត្ថ និង​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​អប់រំណែនាំ​ និង​ផ្សព្វផ្សាយ​ ដើម្បី​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍​ដូចជា​ការប្រើប្រាស់​ល្បឿន​លឿន​ ការ​ផ្ទុក​ទំនិញ​លើស​ទម្ងន់​ ការ​គ្រប​សំណាញ់​ និង​ការ​កាត់​ត​ទ្រុង​ខុស​បច្ចេកទេស​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រធាន​មន្ទីរសាធារណការ​ខេត្តកែប លោក​ ម៉ម ទូច បាន​ឱ្យដឹងថា ការឃាត់រថយន្តទាំង១៩គ្រឿង​ខាងលើ​នេះ ធ្វើ​ឡើង​នា​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​ផ្លូវ1335 PK6+100 ស្ថិត​ក្នុង​ភូមិ​ចំការបី​(តំបន់​ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។

លោកបានបន្ត​ថា បន្ទាប់​ពីអប់រំផ្សព្វផ្សាយរួចមក អ្នក​បើកបរ​រថយន្តធុនធ្ងន់​ប្រភេទ​រថយន្ត​បែន​ដឹក​ដីទាំង១៩គ្រឿង គឺ​ត្រូវ​តែ​ភ្ជាប់​ឯកសារ​ពេល​កំពុង​បើកបរ(បណ្ណបើកបរ​ និងឈៀកជាដើម)​ជាដាច់ខាត និងបាន​ឱ្យ​ធ្វើ​កិច្ច​សន្យា​គោរព​តាម​ច្បាប់​កំណត់​។

លោក​ក៏​បាន​សំណូមពរ​ឱ្យ​អ្នក​ដឹក​ទំនិញ​ទាំងអស់​កុំ​ប្រើប្រាស់​ផ្លូវ​ហួសល្បឿនកំណត់។ ជាពិសេស​មន្ទីរសាធារណការ​ខេត្ត​កែប​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចូលរួម​ផ្សព្វផ្សាយ ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ដោយ​ស្រង់​យក​មាត្រា​៦០​មាត្រា៧៥ ជំពូក​ទី​១១(​ទោស​ប្បញ្ញត្តិ​)ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម