Connect with us

ព័ត៌មានជាតិ

១២ថ្ងៃ មានអ្នកមកប្រកាសទ្រព្យសម្បត្តិ នៅ ACU ជិត១៥០០០នាក់

បានផុស

នៅ

រយៈពេល១២ថ្ងៃ មានអ្នកមកប្រកាសទ្រព្យសម្បត្តិនៅនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចំនួន ១៤៨១៩ នាក់។ នេះបើតាមការដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១២ ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមន្ត្រីរាជការដែលជាប់កាតព្វកិច្ចត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២៤នេះ គឺមានចំនួន ១៨ ២៧៩នាក់។

ដោយឡែកសម្រាប់តែថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃ ACU បានឱ្យដឹងថា មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣៨៥នាក់។

បើតាមការឱ្យដឹងរបស់ ACU ក្នុងរយៈពេល១២ថ្ងៃមកនេះ មានក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តសរុបចំនួន១៧ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% ដូចជា៖ ១/គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២/ធនាគារជាតិនៃកម្ពុជា, ៣/ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៤/រាជធានីភ្នំពេញ, ៥/ខេត្តត្បូងឃ្មុំ, ៦/ខេត្តប៉ៃលិន, ៧/ខេត្តកំពង់ស្ពឺ, ៨/ខេត្តព្រៃវែង, ៩/ខេត្តព្រះវិហារ ១០/ខេត្តកំពង់ចាម, ១១/ខេត្តពោធិ៍សាត់, ១២/ខេត្តកំពង់ឆ្នាំង, ១៣/ខេត្តមណ្ឌលគិរី, ១៤/ខេត្តព្រះសីហនុ, ១៥/ខេត្តបាត់ដំបង, ១៦/ខេត្តរតនគិរី និង១៧/ខេត្តបន្ទាយមានជ័យ។

សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ធ្វើឡើងចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៤ ពោលគឺមួយខែពេញ ហើយក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម