ព័ត៌មានជាតិ
អាជ្ញាធរខេត្តរតនគិរី បន្តចាត់វិធានការតឹងរឹងតាមព្រំដែន ខណៈវៀតណាមកំពុងផ្ទុះកូវីដ១៩ នៅតាមសហគមន៍
អាជ្ញាធរខេត្តរតនគិរី បានបន្តចាត់វីធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខណៈដែលប្រទេសវៀតណាមបានកំពុងនិងផ្ទុះជំងឺនេះឆ្លងចូលសហគមន៍គួរអោយព្រួយបារម្ភ។
លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរ ដោយលោក លោកជំទាវ ជាអភិបាលរងខេត្តប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីជួបប្រជុំពិភាក្សាជាមួយសមត្ថកិច្ចជំនាញដាក់ចេញនូវវិធានការត្រួតពិនិត្យមើលកងកម្លាំង ដែលកំពុងឈរជើងតាមព្រំដែនរវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ, ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិនិត្យមើលកន្លែងធ្វើចត្តាឡីស័កក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។


លោកបាននធ្វើការណែនាំដល់មន្រ្តីនគរបាល និងទាហានការពារព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមព្រំដែនជាពិសេសរវាងព្រំដែនកម្ពុជា-វៀតណាមដែលថ្មីៗនេះប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបណ្ដាលអោយមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់ ដោយសារជំងឺនេះ។
លោកអភិបាលខេត្តរតនគិរីមានប្រសាសន៍បន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះ អាចនឹងមានភ្ញៀវទេសចរណ៍ រឺប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បន្ទាត់ព្រំដែន ដែលបញ្ហានេះកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ក៏ដូចជាតាមច្រករបៀងនានា ជាពិសេសខាងវីរៈការពារព្រំដែនទាំងនគរបាល និងយោធារួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការលួចធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និងវៀតណាមអោយបានដាច់ខាត។

លោក អភិបាលខេត្ត ក៏បានឲ្យកងកម្លាំងទាំងនគរបាល និងយោធាត្រូវថែទាំសុខភាពខ្លួនឯង ឲ្យបានល្អត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័័យក្នុងការរស់នៅប្រចាំ ជាពិសេសត្រូវសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរៀងៗខ្លួន កុំឲ្យឆ្លងចូលទៅវិញទៅមកក្នុងកាលៈទេសៈនេះ។ ដោយឡែកចំពោះបុគ្គលិកក្រុមហ៊ុនវៀតណាមដែលបានទៅលេងស្រុកក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្លួនជាង៦០០នាក់ ពេលត្រឡប់មកវិញគឺត្រូវដាក់អោយនៅធ្វើចត្តាឡីស័កជាដំណាក់នៅច្រកទ្វារដែលខេត្តបានរៀបចំមាន ១០៤បន្ទប់ ដោយមិនអនុញ្ញាតឲ្យចូលមកក្រុមហ៊ុនវិញដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។
សូមបញ្ជាក់ថា អគារស្នាក់នៅចំនួន១០៤បន្ទប់សម្រាប់កន្លែងធ្វើចត្តាលីស័កជារបស់លោក ឧកញ៉ា ទ្រី ភាពចូលរួមចំណែកជាមួយអាជ្ញាធរខេត្តផ្តល់ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក។ ហើយនៅក្នុងឱកាសនេះដែរលោក ឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភប្រេង៨០០លីត្រ មី១០កេសធំ ទឹកសុទ្ធ៥០កេសនិងបានសន្យាផ្តល់ប្រេងក្នុង១ខែ៨០០លីត្រដល់កងកម្លាំងទាំងនគនរបាលនិងយោធារហូតដល់ចប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩នេះ។
ដោយឡែកលោកអភិបាលខេត្តក៏បានឧត្តម្ភជូនកងកម្លាំងនូវសម្ភារៈមួយចំនួនរួមមាន ស្រោមដៃ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលឈរជើងការពារតាមចំណុចគោលដៅរៀងៗខ្លួនផងដែរ៕
វុទ្ធឦសាន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ