ព័ត៌មានជាតិ
មេដឹកនាំកម្ពុជា-បារាំង ពិភាក្សាគម្រោងជួសជួសពង្រីកសារមន្ទីរជាតិក្នុងជំនួបកំពូលទ្វេភាគី
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង ប្រមុខដឹកនាំកម្ពុជានិងបារាំងបានជជែកពិភាក្សាគ្នាពីការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះក៏បានលើកជជែកពីគម្រោងជួសជុលពង្រីកសារមន្ទីរជាតិកម្ពុជាផងដែរ។
យោងតាមសេចក្តីថ្លែងការរួមនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ប្រមុខដឹកនាំប្រទេសទាំងពីរបានស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគី និងអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងជំនួបនោះ មេដឹកនាំបារាំងនិងកម្ពុជាក៏បានស្វាគមន៍លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សនិងលើកតម្កើង បេតិកភណ្ឌ និងជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្រោមឆត្ររបស់អង្គការយូណេស្កូ ដោយបានបន្តអាណត្តិមួយទសវត្សរ៍បន្ថែមទៀតជូនតួនាទីជាសហប្រធានរបស់បារាំងនិងជប៉ុន។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការអនុវត្តគម្រោងផ្សេងៗទៀតសំដៅដល់កិច្ចការពារ និងការលើកតម្កើង បេតិកភណ្ឌរបស់កម្ពុជា រួមទាំងការជួសជុលនិងការពង្រីកសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។ ក្នុងន័យនេះភាគីទាំងពីរស្វាគមន៍ការចុះហត្ថលេខានៃលិខិតបំណងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសារមន្ទីរនិងបេតិកភណ្ឌ។
ជាមួយគ្នានេះ ដើម្បីរំលឹកឡើងវិញនូវការយកចិត្តទុកដាក់រួមគ្នា ដល់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនិងតម្លៃរបស់ហ្វ្រង់កូហ្វូនី មេដឹកនាំបារាំងបានបង្ហាញក្ដីប្រាថ្នាចង់ឃើញកម្ពុជាមានតំណាងជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤ នៅក្រុងវីឡេកូតឺរ៉ែ (Villers-Cotterêts) ប្រទេសបារាំង។
កម្ពុជាក៏បានបញ្ជាក់ពីបេក្ខភាពក្នុងការនិងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅឆ្នាំ២០២៦។ បារាំងដែលជាប្រទេសម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ វាយតម្លៃខ្ពស់ចំពោះបេក្ខភាពនេះដែលនឹងរួមចំណែកដល់ថាមវន្តនៃការនិយមនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


