ព័ត៌មានជាតិ
មន្ត្រីកម្ពុជាផ្ដាំទៅអតីតមេបក្សប្រឆាំង៖ « រូប១ សន្លឹក មានន័យ ១ ០០០ ដង លើសពាក្យសម្ដីមិនពិត» មិនគួរបង្រៀន លោក ម៉ាក្រុង ធ្វើនយោបាយ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បានផ្ដាំទៅ អតីតមេបក្សប្រឆាំង លោក សម រង្ស៉ី មិនគួរបង្រៀនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ធ្វើនយោបាយនោះទេ លោកក៏ណែនាំឱ្យលោក សម រង្ស៊ីយកពេលសម្រាកប្រសើរជាងប្រើសម្ដីឥតប្រយោជន៍។
សារផ្ដាំផ្ញើបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យ លោក អេម៉ានូអែល ម៉ាក្រុង កុំឱ្យទទួលជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត អំឡុងពេលសម្ដេចបំពេញបេសកម្មនៅប្រទេសបារាំង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រតិកម្មតាមរយៈសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅប្រទេសស្វីស និងបារាំង រយៈពេល១សប្ដាហ៍។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឆ្លើយក្នុងសន្និសីទសារព័ត៌មានថា រួបភាពតែ១ មានន័យ ១០០០ ដងលើសពាក្យសម្ដី ១០០០ ម៉ាត់ ដែលមិនពិត ដែលសុទ្ធសឹងជាខ្យល់។ លោក អេម៉ានូអែល ម៉ាក្រុង ជាប្រធានាធិបតីនៃប្រទេស១ ដែលជាមហាអំណាចនុយក្លេអ៊ែ, ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ, ជាសមាជិកមួយដ៏មានទម្ងន់នៅក្នុងអង្គការណាតូ, សមាជិកនៃ G7 ជាសមាជិកនៃក្រុម G20 ហើយបារាំងជាមួយអាល្លឺម៉ង់ ជាប្រទេសក្បាលម៉ាស៉ីននៃសហភាពអឺរ៉ុប ទាំងនេះ មិនគួរបង្រៀន លោក ម៉ាក្រុងធ្វើនយោបាយទេ។

សូមជម្រាបថា បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើម ឆ្នាំ២០២៤ នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។
ទិដ្ឋភាពនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង ៣ កម្រិតរបស់បារាំង រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។
តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបានគូសរំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខសន្តិភាពនៅ ឆ្នាំ១៩៩១ និងបន្តជួយជ្រោមជ្រែងរបស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍកម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើងសង្គ្រាម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


