ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ថៃជាប្រទេសអាណានិគមថ្មី ដែលយកច្បាប់អន្តរជាតិមកទ្រាប់អង្គុយ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា សកម្មភាពរបស់កងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

លោកបានបញ្ជាក់ថា នៅពេលដែលប្រទេសថៃបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនស្របច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នោះត្រូវបានចាត់ទុកថា ជា «ការឈ្លានពាន»។ ចំណែកការសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើទឹកដីកម្ពុជាដែលខ្លួនបានចូលឈ្លានពាន គឺជាការចូល «កាន់កាប់»។

លោកបន្តថា នៅពេលដែលកងទ័ពថៃកម្ទេចផ្ទះសម្បែងប្រជាជនស៊ីវិលខ្មែរ នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ និងរារាំងប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ នោះគឺជាការសង្កត់សង្កិនលើប្រជាជនស៊ីវិល។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ព្រមទាំងសង្កត់សង្កិនប្រជាជនខ្មែរ ដែលមានអារ្យធម៌ជាច្រើនពាន់ឆ្នាំនៅលើទឹកដីនេះ គឺអាចចាត់ទុកថាជាការប៉ុនប៉ងលេបត្របាក់ទឹកដី។
លោកបានសន្និដ្ឋានថា សកម្មភាពទាំងនេះបង្ហាញថា ថៃកំពុងប្រព្រឹត្តក្នុងលក្ខណៈជាប្រទេសអាណានិគមថ្មី ដែលមិនគោរពច្បាប់អន្តរជាតិ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


