ព័ត៌មានជាតិ
អ្នកជំនាញ៖ ខ្មែរបន្តផលិតមាតិកាជាភាសាបរទេសឱ្យបានច្រើនដើម្បីពិភពលោកដឹង និងយកឈ្នះថៃ
អ្នកជំនាញ២រូប បានសំណូមពរដល់កូនខ្មែរគ្រប់រូបឱ្យបន្តផលិតមាតិកាជាភាសាបរទេស និងសរសេរជាភាសាបរទេសឱ្យបានច្រើន ពីការឈ្លានពានរបស់ថៃលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដើម្បីឱ្យពិភពលោកបានដឹង និងយកឈ្នះថៃឱ្យបានលើប្រព័ន្ធផ្សព្វផ្សាយ។

ថៃ បានចាប់ផ្តើមឈ្លានពានដោយការបាញ់បោះមកលើទឹកដីកម្ពុជាមុន តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយថៃខ្លួនឯងបានប្រឌិតព័ត៌មានថា កម្ពុជាជាអ្នកផ្តើមសង្គ្រាមមុនទៅវិញ។ សារព័ត៌មានថៃ ទាំងតូចទាំងធំ បានសរសេរបំផ្លើស និងបំភ្លៃការពិត ដើម្បីឱ្យពិភពលោកយល់ច្រឡំថា ខ្លួនជាជនរងគ្រោះ ចំណែកកម្ពុជា គឺជាអ្នកបង្កជម្លោះទៅវិញ ទាំងដែលថៃបានប្រើអាវុធធំៗមកវាយប្រហារកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនស្លូតត្រង់ ថែមទាំងធ្វើឱ្យបែកបាក់ប្រាសាទព្រះវិហារមួយចំនួន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀត។ អ្នកជំនាញ២រូប គឺលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដូចគ្នានៅថ្ងៃទី២៧ ខែកក្កដា លើបណ្តាញសង្គមហ្វេសប៊ុក ដោយសំណូមពរឱ្យកូនខ្មែរគ្រប់រូប បន្តផលិតមាតិកា និងសរសេរជាភាសាបរទេសឱ្យបានច្រើន ពីការឈ្លានពានរបស់ថៃលើបណ្តាញសង្គម។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានសរសេរលើបណ្តាញសង្គមថា៖ “កុលបុត្រកុលធីតាកម្ពុជា… បណ្តាញសង្គមជាអាវុធ សូមបន្តផលិតមាតិកា ពិសេសជាភាសាបរទេស ដើម្បីយកឈ្នះពួកថៃឈ្លានពានក្នុងសង្គ្រាមសាធារណមតិ”។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរលើហ្វេសប៊ុកដែរថា៖ “ខ្ញុំសំណូមពរខ្មែរទាំងឡាយ សូមនាំគ្នាសរសេរជាភាសាអង់គ្លេស នូវទង្វើឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធាស្ដេចថៃ…បង្ហោះតាមបណ្ដាញសង្គមឱ្យបានច្រើន ដើម្បីពិភពលោកបានដឹង!” ។

តាមការសង្កេត ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវជន និងអ្នកបង្កើតមាតិកាបានរួមគ្នាជាកម្លាំងក្នុងការប្រកាសឱ្យពិភពលោកបានដឹងការពិតពីការឈ្លានពានរបស់ថៃលើកម្ពុជា ដោយបង្កើតមាតិកាជាភាសាអង់គ្លេស ចិន ជប៉ុន ជាដើម ឱ្យពិភពលោកបានដឹងពីភាពគឃ្លើនរបស់ថៃ។ ជាមួយគ្នានេះ កូនខ្មែរគ្រប់រូប ក៏បានសាមគ្គីគ្នាចូលរួមបរិច្ចាគឈាម ផ្តល់ស្បៀងអាហារ ថវិកា ដើម្បីជួយដល់កងទ័ពជួរមុខ និងប្រជាជនរាប់ពាន់គ្រួសារដែលបានជម្លៀសពីតំបន់គ្រោះថ្នាក់ទៅកាន់ទីកន្លែងសុវត្ថិភាព។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹង ថៃ នៅតែបន្តឈ្លានពានមកកម្ពុជាដោយកំរោល និងមិនខ្លាចច្បាប់អន្តរជាតិ។ លោកស្រីថា ចំនួននៃការរំលោភបំពានពីភាគីថៃទាំងទទឹងទិស មិនរើសទីតាំង និងមិនរើសគោលដៅ បានបង្កវិនាសសកម្មយ៉ាងច្រើនជារៀងរាល់ថ្ងៃដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិល រួមមានវត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រងឥន្ធនៈ ផ្សារ ភូមិដ្ឋាន ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កវិនាសសកម្ម រងរបួសដល់ជនស៊ីវិលមានស្ត្រី និងកុមារ និងចាស់ជរាផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


