ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថាការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបង្ហាញពីបរាជ័យរបស់ថៃលើសមរភូមិជើងគោក
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថាសង្គ្រាមរវាងកម្ពុជានិងថៃលើកនេះ «កម្ពុជាមិនអាចចាញ់ ហើយថៃមិនអាចឈ្នះ» ទេ។ លោកបានបង្ហាញការចាប់អារម្មណ៍ថាការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែករបស់ថៃចូលជ្រៅក្នុងដីកម្ពុជា គឺមិនមែនដើម្បីជ័យជំនះទៀតទេ គឺដើម្បីលាក់បាំងបរាជ័យលើដីប៉ុណ្ណោះ។

ក្នុងសារបង្ហោះលើហ្វេសបុករបស់លោកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ការប្រើយន្តហោះទម្លាក់គ្រាប់បែកលើកម្ពុជាមិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និងដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះប៉ុណ្ណោះ។ លោកថាជាក់ស្ដែងក្នុងសង្គ្រាម១៨ថ្ងៃនេះថៃមិនបានកាន់កាប់ដីខ្មែរមួយចំណែកណានោះទេ។
លោកសរសេរថា៖ «ដើម្បីលាក់បាំងបរាជ័យនៅលើដីកងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ»។

លោក ហង្ស់ បានបន្ថែមថា ការពិតកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative) នៃរដ្ឋាភិបាលថៃ។ ព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយសម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ។
គួរឱ្យដឹងដែរថាថៃបានបើកការវាយប្រហារលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នា២០២៥ ចាប់ផ្ដើមនៅព្រះវិហារ ឧត្តរមានជ័យ ពង្រីកដល់ពោធិ៍សាត់ បាត់ដំបង កោះកុង ដែលបានបណ្ដាលឱ្យប្រជាជនខ្មែរ២១នាក់ស្លាប់ និង៨៣រងរបួស ខណៈជនភៀសសឹកកើនដល់ជាង៦០ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ។ ក្រសួងការពារជាតិបញ្ជាក់ថា ទោះបីជាមានការវាយប្រហារដោយអាវុធគ្រប់ធុន និងយន្តហោះចម្បាំងក្ដីតែកងទ័ពកម្ពុជាដែលនៅឈរជើងតាមព្រំដែននៅតែរក្សាទីតាំងដដែលមិនឱ្យសត្រូវកាន់កាប់ទីតាំងណាមួយបានឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


