ព័ត៌មានជាតិ
អតីតនាយករដ្ឋមន្ត្រីកូរ៉េ ដឹកនាំក្រុមហ៊ុនកូរ៉េជួបលោក ស៊ុន ចាន់ថុល ពិភាក្សាជំរុញការវិនិយោគនៅកម្ពុជា
លោក Chung Sye-kyun អតីតនាយករដ្ឋមន្រ្តីកូរ៉េបានដឹកនាំប្រតិភូក្រុមហ៊ុនកូរ៉េចួលជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល លោក Chung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យលោក Chung Sye-kyun ជួយសម្របសម្រួលនិងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ។
ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ និងលោក ស៊ុន ចាន់ថុល ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកជាពិសេសលើសកម្មភាពវិនិយោគ ក៏មានការជជែកធ្វើយ៉ាងណាជំរុញឱ្យវិនិយោគិនកូរ៉េចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបពិភាក្សានោះ ក៏មានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT និងក្រុមហ៊ុន CAMKO INFRACORE របស់កូរ៉េ។
ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លេីងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លេីងអគ្គិសនីសម្រាប់រថយន្តដេីម្បីនាំចេញ។ ចំពោះក្រុមហ៊ុន CAMKO INFRACORE ក៏បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។
ក្នុងឱកាសនោះ លោក Chung Sye-kyun ក៏បានលើកឡើងពាក់ព័ន្ធបរិយាសកាសគុណភាពខ្យល់ល្អនៅកម្ពុជា ដែលនេះស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថានផងដែរ។
ទាក់ទងកិច្ចការពារបរិស្ថាន លោក ស៊ុន ចាន់ថុល បានជម្រាបអំពីទិសដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៃថាមពលប្រើប្រាស់សរុបនៅឆ្នាំ២០២៤ នេះ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


