Connect with us

ព័ត៌មានជាតិ

ដាំបន្លែតាមបច្ចេកទេស ចំណាយដើមទុនតិចទទួលបានផលច្រើន

បានផុស

នៅ

កសិករគំរូរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គ្រាន់តែចំណាយការសាងសង់រោងតាមបច្ចេកទេសមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចំណាយដើមទុនទិញពូជជីត្រឹមតែ ៣០ ម៉ឺនរៀល អាចនឹងទទួលបានប្រាក់ចំណូលមកវិញប្រមាណ ១០​ លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងដាំបន្លែនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីត្រើយម្ខាងនៃដងទន្លេសេកុង ក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គេឃើញមានរោងធ្វើអំពីដែក ដំបូលប្រក់ថង់ប្លាស្ទិកពណ៌ស បានគ្របដណ្តប់ពីលើរងបន្លែ តម្រៀបគ្នាជា ជួរពណ៌ខៀវស្រងាត់ ដែលកសិករគំរូរូបនេះបានប្រកបមុខរបរមួយនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។

លោក ខៃ យឿន កសិករគំរូនិយាយរៀបរាប់ប្រាប់ថា បន្ទាប់ពីធ្វើស្រែ កសិករមួយចំនួននៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែងបាននាំគ្នាដាំបន្លែលក់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កសិករដាំបន្លែរូបនេះបញ្ជាក់ថា ដើមឡើយ លោកមានមុខរបរជាអ្នកដុតក្រឡានលក់ ប៉ុន្តែដោយសារមានការលំបាកស្វែងរកដើមឬស្សីសម្រាប់ដុតពេក ចាប់ពីឆ្នាំ២០១២ មកគ្រួសាររបស់គាត់ក៏បានបោះបង់ងាកមកចាប់យករបរដាំបន្លែតាម​បច្ចេកទេសជំរុញដោយមន្ទីរកសិកម្មខេត្តស្ទឹត្រែង ដោយមានអង្គការ និងមន្រ្តីមន្ទីរកសិកម្មខេត្តជាអ្នកជួយ​បណ្តុះ​បណ្តាល បង្ហាត់បង្រៀនទាំងចំណេះដឹង និងបទពិសោធក្នុងការដាំបន្លែនេះ។

លោកបានប្រាប់ថា នៅលើផ្ទៃដីសរុបបច្ចុប្បន្នទំហំជិត ២ ០០០ អា គាត់បានសម្រេចដាំបន្លែ ធម្មតាចំនួន៣ប្រភេទមាន ត្រឡាច, ត្រកួន និងស្ពៃសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្នុងនោះមួយឆ្នាំគឺដាំបន្លែបាន៣លើក ដោយក្នុងមួយលើកៗ ក្រៅអំពីចំណាយធ្វើរោងគាត់បានចំណាយខ្ទង់៣០ម៉ឺនរៀល ទិញពូជបន្លែជីនៅពេលប្រមូលផលពីបន្លែទាំង៣ប្រភេទគឺសរុបបានដល់ទៅជាង១០លានរៀល។

ចំពោះការដាំបន្លែតាមបច្ចេកទេសនេះទៀតសោត គឺមានលក្ខណៈខុសប្លែកពីទម្លាប់ចាស់ដែលដូនតាយើងបានដាំពីដើមមក ដែលត្រូវរែកទឹកស្រោច ធ្វើការងារយ៉ាប់យ៉ឺនខ្លាំងណាស់តែហាក់ដូចជាទទួលបានទិន្នផលទាប។

ប៉ុន្តែការដាំបច្ចុប្បន្ននេះ យើងប្រើទុយោបូមទឹកពីអណ្តូង និងស្រះយកទៅស្រោច ការងារមិនសូវជាធ្ងន់ធ្ងរទេ តែអ្នកដាំ​ទទួល​បានមកវិញនូវទិន្នផលខ្ពស់ រីឯបន្លែដែលយើងដាំបាន គឺមានតម្រូវការទីផ្សារល្អ ងាយស្រួលលក់បានតម្លៃខ្ពស់ នៅពេលខ្លះមានឈ្មួញកណ្តាលបានមកបញ្ជាទិញដល់កន្លែងយកទៅលក់បន្តទៀតដោយឲ្យតម្លៃខ្ពស់គួរសម។

ជាក់ស្តែងសព្វថ្ងៃនេះ ត្រឡាច ត្រកួន និងស្ពៃក្រោយពេលប្រមូលផលហើយមួយវគ្គៗគ្រួសារគាត់បានដឹកយកទៅលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ចំពោះត្រឡាចប្រភេទលេខ១តម្លៃ ១ ០០០ រៀល បើមិនជាប់ចំណាត់ថ្នាក់តម្លៃ ៥០០ រៀលក្នុងមួយគីឡូក្រាម។ រីឯស្ពៃមួយគីឡូក្រាម ២ ០០០ រៀល និងត្រកួនមួយបាច់ ៤០០ រៀល។

លោក ខៃ យឿន បានឱ្យដឹងថា ដោយសារតែការដាំបន្លែទទួលបានប្រាក់ចំណូលគួរសមបែបនេះហើយ ជំរុញទឹកចិត្តដល់គ្រួសាររបស់គាត់នឹងបន្តខិតខំដាំបន្លែនេះតទៅទៀតដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

កន្លងមកមន្ទីរកសិកម្មខេត្តស្ទឹងត្រែងក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងបានបង្កលក្ខណៈងាយស្រួលឲ្យរូបគាត់បានធ្វើដំណើរទៅចូលរួមទស្សនកិច្ចសិក្សានៅតាមសហគមន៍ដាំបន្លែមួយចំនួននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីបានរៀនសូត្រ និងដកស្រង់នូវបទពិសោធល្អៗបន្ថែមទៀតផងដែរ។

លោកក៏បានសំណូមពរដល់បងប្អូន ជាពិសេសប្រជាកសិករដែលមានដីទោះតិចឬច្រើនក្តីសូមកុំទុកឲ្យនៅទំនេរចោលឲ្យសោះ ត្រូវដាំដំណាំឬចិញ្ចឹមសត្វផ្សេងៗ សំខាន់គឺបន្លែដែលជាតម្រូវការចាំបាច់បរិភោគប្រចាំថ្ងៃរបស់យើង ហើយមុខរបរនេះឯងវាក៏អាចរកបានប្រាក់ចំណូលបន្ថែមទៀតផងដែរ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានយល់ឃើញថា បច្ចុប្បន្នប្រជាកសិករនៅខេត្តនេះ ពួកគាត់មានផ្ទៃដីទំនេរធំទូលាយនៅឡើយ មិនទាន់បានប្រើប្រាស់ឲ្យអស់នូវសក្តានុពលពីផ្ទៃដីរបស់គាត់ក្រៅពីធ្វើស្រែមួយមុខប៉ុណ្ណោះទេ។

មន្ទីរកសិកម្មបានជំរុញ និងលើកទឹកចិត្តដល់កសិករដាំដំណាំរួមផ្សំផ្សេងៗទៀតដូចជាបន្លែប្រភេទហូបផ្លែ ស្លឹក មើមជាដើមឱ្យបានកាន់តែច្រើន។

ក្រៅពីបន្លែ ត្រូវចូលរួមក្នុងការចិញ្ចឹមសត្វដើម្បីជាការរួមចំណែកបង្កើនលទ្ធភាពកសិកម្មរបស់ខ្លួនផ្គត់ផ្គង់ជីវភាព ក៏ដូចជាការលក់ដូរលើទីផ្សារបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន។

លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងបន្តទៀតថា កន្លងមកមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនទៅដល់កសិករ និងបានត្រៀមជានិច្ចដើម្បីជួយបង្កលក្ខណៈងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលជាកសិករ ក្នុងការផ្ដល់នូវបច្ចេកទេសទាន់សម័យ និងការបង្ហាត់បង្ហាញតាមតម្រូវការរបស់ប្រជាកសិករយើងគ្រប់ពេលវេលា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម