ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំបន្ទាន់ ជុំវិញការគេចវេះរបស់ពលករ ដែលមិនព្រមធ្វើចត្តាឡីស័ក
រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការទប់ស្កាត់ការគេចវេះធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ដែលមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ និងស្ថាប័នពាក់ព័ន្ធនៅតំបន់ព្រំដែន ។

លោក ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានបញ្ជាដល់អាជ្ញាធរមូលដ្ឋាននៅស្រុកជាប់ព្រំដែន ធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋនៅតាមស្រុកជាប់ព្រំដែនឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុក ខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិតថា ខ្លួនរស់ នៅជាប់ព្រំដែន គេចវេះមិនធ្វើចត្តាឡីស័ក។
ការបញ្ជានេះបន្ទាប់ពីមានលេចធ្លាយពលករដែលត្រឡប់មកពីថៃទៅកាន់ស្រុកកំណើតដោយគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក ជាបន្តបន្ទាប់។

លោកអភិបាលខេត្តបន្ថែមថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេះពីការធ្វើចត្តាឡីស័ក និងត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹងដូចជា ៖ តាមចាប់ពួកមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសម្លេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គឺមានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង៦០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


