ព័ត៌មានជាតិ
យុវជនក្រីក្រមកពីខេត្តពោធិ៍សាត់ ពេញចិត្តចំពោះវគ្គបណ្តុះបណ្តាល បច្ចេកទេសរបស់រាជរដ្ឋាភិបាល
យុវជនមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់សប្បាយរីករាយ និងពេញចិត្តក្នុងការសិក្សាជំនាញបច្ចេកទេស ហើយរំពឹងថា រៀនចប់រយៈពេល ៤ខែ ខាងមុខ នឹងអាចមានសមត្ថភាពធ្វើការបាន។

មកពីខេត្តពោធិ៍សាត់ យុវជន ឈុត បញ្ញា ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកការថែទាំ និងជួសជុលរថយន្ដ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ថា៖«ខ្ញុំរីករាយក្នុងការរៀនជំនាញបច្ចេកទេសនេះ ពីព្រោះការរៀននេះបានអនុវត្តផ្ទាល់ និងមានកម្មវិធីល្អៗក្នុងការបង្រៀនពីសំណាក់គ្រូៗរបស់យើងនៅក្នុងថ្នាក់»។

យុវជនរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈជិតមួយខែមកនេះ គឺដំណើរការសិក្សាល្អ គ្រូបង្រៀនមានពន្យល់ក្បោះក្បាយទៅលើមុខវិជ្ជា ជំនាញទន់ និងការបង្ហាញពីគ្រឿងរថយន្តនានា។ ការរៀនជំនាញកន្លងមក នេះធ្វើឱ្យយុវជនរូបនេះកាន់តែមានចិត្តចង់សិក្សារៀនសូត្របន្ថែមទៀតដោយសារកម្មវិធីបង្រៀន បូករួមទាំងការអនុវត្តផ្ទាល់ ផងដែរ។

យុវជន ឈុត បញ្ញា បានញ្ជាក់ទៀតថា បន្ទាប់ពីរៀនចប់វគ្គជំនាញបច្ចេកទេសរយៈពេល៤ខែ ខ្លួននឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ នឹងក្លាយជាជំហរមួយ ក្នុងគ្រួសារនៅពេលខាងមុខ។ ក្រៅពីនេះ រៀនចប់រយៈពេល ៤ខែ យុវជនរូបនេះ ក៏គ្រោងដាក់ពាក្យធ្វើការនៅក្រុមហ៊ុនឯកជនដែលត្រូវជំនាញ។
ចំណែក យុវជន បិច ណារ៉ា ដែលជាសិក្ខាកាមម្នាក់ទៀតកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកការថែទាំ និងជួសជុលរថយន្ដ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក៏បានលើកឡើងដែរថា ជំនាញផ្នែកជួសជុលរថយន្តនេះ ជាក្តីបំណងរបស់គេផ្ទាល់ ហើយយុវជនរូបនេះពេញចិត្តយ៉ាង និងរីករាយក្នុងការរៀនជំនាញនេះ។

យុវជន បិច ណារ៉ា ក៏បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀត ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លានប្រាំសែននាក់ របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញទាំងនេះ គឺមិនតម្រូវឱ្យគិតថ្លៃនោះឡើយ។ ផ្ទុយទៅវិញ ការសិក្សាជំនាញនេះ ក៏មានប្រាក់ឧបត្ថម្ភមួយចំនួនមកកាន់សិក្ខាកាមទាំងអស់ ហើយវាជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញទាំងដែលគ្រួសារមានជីវភាពក្រីក្រ ហើយអាចមានជំនាញមួយច្បាស់លាស់ និងអាចរកការងារបានធ្វើបន្ទាប់ពីសិក្សាជំនាញរយៈពេលខ្លី នេះចប់ទៅ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


