ព័ត៌មានជាតិ
លោក ជួន ណារិន្ទ៖ ករណីចោទប៉ូលីសស្តុបក្ដាន់ពីរ ផាកហើយតាមញ៉ែ ជារឿងប្រឌិត
លោក ជួន ណារិន្ទ ស្នងការនរគបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បានចេញមកបញ្ជាក់ថា ករណីចោទថាប៉ូលីសស្តុបក្ដាន់ពីរ ផាកពិន័យនារីម្នាក់ រួចតាមឆាតញ៉ែ គឺជារឿងប្រឌិត។

តាមទំព័រហ្វេសប៊ុក លោក ជួន ណារិន្ទ បានសរសេរដូច្នេះថា “ថ្ងៃនេះខ្ញុំបាទសូមជម្រាបជូន មហាជន មេត្តាជ្រាបថា ករណីម៉ូលីកា មិនមែនជាជនរងគ្រោះទេ ខាងលើ ជាការប្រឌិតរឿង( Fake Facebook account) មិនមែនជារឿងពិតទេ”។
តាមលោក ជួន ណារិន្ទ ករណីនេះ សម្រាប់ការឆាតឆ្លើយឆ្លងដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមទាំងអស់នោះ គឺមានបុគ្គលផ្សេងជាអ្នករៀបចំ។ អគ្គស្នងការរងនគរបាលជាតិ លោក ជួន ណារិន្ទ បានអះអាងថា ករណីដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមកមិនមែនជាការពិតឡើយ។

លោក ជួន ណារិន្ទ ក៏បានសុំឱ្យពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាកុំវាយប្រហារលើស្ថាប័ន ឬបុគ្គលណាម្នាក់ ទាំងមិនបានដឹងរឿងច្បាស់។ លោក បានលើកទឹកចិត្តឱ្យពលរដ្ឋតាមដានសិក្សាពីដើមចមនៃបញ្ហាឱ្យច្បាស់ មុននឹងវាយតម្លៃ រិះគន់ ពីព្រោះការរិះគន់ដោយមិនដឹងពីដើមចមនៃបញ្ហាគឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បុគ្គល និងស្ថាប័នទាំងមូល។
ជុំវិញការប្រឌិតរឿង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សមត្ថកិច្ចនេះ លោក ជួន ណារិន្ទ ក៏បានឱ្យដឹងថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនដែលប្រឌិត បង្កើតសាច់រឿងនេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


