ព័ត៌មានជាតិ
ផ្តល់អាទិភាពប្រឡងចូលក្របខណ្ឌរដ្ឋ រៀនជំនាញនៅវិទ្យាស្ថានតេជោសែនសាធារណការ
តាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន ដែលប្រកាសជ្រើសរើសសិស្សចុះឈ្មោះចូលរៀន ២០០ នាក់ នៅឆ្នាំសិក្សា ២០២១-២០២២ ក្រសួងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់សិស្សដែលបញ្ចប់ការសិក្សា ក្នុងការប្រឡងចូលក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន។
បន្ថែមពីនេះ អំឡុងពេលបណ្តុះបណ្តាល និស្សិតទាំងអស់អាចចុះអនុវត្តជាក់ស្តែងតាមការដ្ឋាន ដែលកំពុងសាងសង់ទូទាំងប្រទេស។ ជាមួយគ្នានេះក៏អាចចុះហ្វឹកហាត់ការងារ (Intership) នៅតាមបណ្តាក្រុមហ៊ុន ឬអង្គភាពនៅក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវ និងគម្រោងនានាលើវិស័យសាធារណការនិងដឹកជញ្ជូន។
បន្ថែមពីនេះ និស្សិតទាំងអស់ក៏អាចទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១(វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ តម្លៃការសិក្សាជំនាញគឺមួយឆ្នាំ ៦០០ ដុល្លារ។
មុនបើកថ្នាក់បណ្តុះបណ្តាល វិទ្យាស្ថាននឹងរៀបចំកម្មវិធីតម្រង់ទិស (Majors and Career Roadmap Event) បើកទូលាយឲ្យសិស្សនិស្សិតអាចជួបផ្ទាល់ជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ដើម្បីទស្សនាវិទ្យាស្ថាន ក៏ដូចជាសិក្សាស្វែងយល់ពីដឺប៉ាតឺម៉ង់មុខជំនាញ និងឱកាសការងារក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ ម៉ោង ១១:៣០ នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ សិស្សនិស្សិត អាចចុះឈ្មោះប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


