ព័ត៌មានជាតិ
សមាគមស្វាយចន្ទីទម្លាក់ការព្យាករណ៍ទិន្នផល ១០% ដោយសារអាកាសធាតុ
សមាគមស្វាយចន្ទីកម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីនៅឆ្នាំ ២០២៤ ធ្លាក់ចុះ ១០% ឬលើសនេះ បើធៀបនឹងឆ្នាំ ២០២៣។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា សមាគមស្វាយចន្ទីទម្លាក់ការព្យាករណ៍ ទិន្នផល ១០ ភាគរយ ឬលើសនេះ ដោយសារតែបាតុភូតអែលនីញ៉ូ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្វាយចន្ទី ដែលធ្វើឱ្យគាំងក្ដឹប និងខូចផ្កា និងការកកតើសត្វល្អិតបំផ្លាញច្រើន។

លោកបន្តថា រហូតមកដល់ពេលនេះ តំបន់មួយចំនួនមិនទទួលបានភ្លៀងកក់ខែសោះ ហើយកម្ដៅក៏ឡើងខ្លាំងពេលខ្លះជាង ៣៨ អង្សាឡើង ដែលធ្វើឱ្យផ្កាស្វាយចន្ទីមិនអាចចេញក្ដឹបបាននោះទេ។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។

ការនាំចេញស្វាយចន្ទីរមានការធ្លាក់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករកាប់ស្វាយចន្ទីចោលកន្លងមក រយៈពេល ៣ ឆ្នាំចុងក្រោយ សមាគមរកឃើញស្វាយចន្ទីតែ ៧០ ម៉ឺនហិកតា ខណៈដំណាំដែលឱ្យផលមានតែ ៦៤ ម៉ឺនហិកតា ហើយដំណាំដែលដាំថ្មីមាន ៦ ម៉ឺនហិកតា ដូច្នេះធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


