ព័ត៌មានជាតិ
សមត្ថកិច្ច បង្ក្រាបសាច់បង្កក រាប់សិបតោននារយៈពេលប៉ុន្មានខែមកនេះ
សមត្ថកិច្ចជំនាញនារយៈពេលកន្លងមកនេះ បានបង្ក្រាបបានសាច់បង្កកដែលនាំចូលខុសច្បាប់ ជាបន្តបន្ទាប់រាប់សិបតោន។
ក្នុងនោះករណីបង្ក្រាបធំៗរួមមាន៖ ទី១ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្រ្កាប ករណីស្តុកសាច់បង្កក គ្មានច្បាប់អនុញ្ញាតចំនួន០២ទីតាំង និងរកឃើញសាច់បង្កក ប្រមាណជិត២០តោន ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

ករណីបង្ក្រាបការនាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ ដោយទីតាំងទី១ ស្ថិតនៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីតាំងទី២ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដូចគ្នា។

ចំណែកឯលើកទី២ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញឃាត់ចាប់ ជើងមាន់បង្កកប្រមាណជាង ១០២តោន ដែលដឹកតាមកុងតឺន័រចំនួន ៤ ដែលនាំចូលខុសច្បាប់ និងខូចគុណភាពនៅខេត្តស្វាយរៀង។
ដោយឡែក នៅថ្ងៃទី ០៨ ខែកុម្ភៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បានរកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤ តោន (៤,២៣៥ គ.ក) ដែលកម្លាំងមន្ត្រីយើងរកឃើញ នៅលើរថយន្តដែលកំពង់ចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


