ព័ត៌មានជាតិ
ក្រសួងការងារបង្ហាញយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារឆ្នាំ២០២៤-២០២៨
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជារបស់ប្រជាពលរដ្ឋ សិស្សនិស្សិត ក្រសួងការងារបានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនដើម្បីកំណត់ថា ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងនោះ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការស្វែងរកការងារធ្វើ។

បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី១-កម្មវិធីទី២៖ ការពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករគន្លឹះរបស់ក្រសួងការងារ បានលើកឡើងពីការលើកកម្ពស់យន្តការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ។
ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងការងារ បានកំណត់នូវមាតិកាស្តីពីសេវាការងារ និងព័ត៌មានទីផ្សារការងារត្រូវបានផលិតនិងផ្សព្វផ្សាយកើនឡើង។ ចំនួនអ្នកស្វែងរកការងារតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនឡើងដល់ចំនួន១៥ ០០០នាក់/ឆ្នាំ នៅឆ្នាំ២០២៨, អត្រានៃការស្គាល់PESក្នុងចំណោមយុវជន និងកម្មករនិយោជិតកើនឡើង៨០%នៅត្រឹមឆ្នាំ២០២៨។

ដោយឡែកដើម្បីពង្រីកយន្តការវេទិកាការងារទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងតាមមូលដ្ឋាន ក្រសួងការងារត្រូវរៀបចំវេទិកាការងារកើនឡើង៣៥០ដង/ឆ្នាំនៅឆ្នាំ២០២៨។ រៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិយ៉ាងតិច២ដង/ឆ្នាំ និងចំនួនសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានយ៉ាងតិច ៣៥ដង/ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីពង្រីកការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល កម្មសិក្សាការងារ និងអាហារូបករណ៍ ក្រសួងការងាររៀបចំចំនួនព័ត៌មានឱកាសការងាររក្សាយ៉ាងតិច៣០ ០០០កន្លែង/ថ្ងៃ, ចំនួននិយោជកប្រើប្រាស់សេវាកើនឡើង ៤០០នាក់/ឆ្នាំ និងចំនួនចុះជួបនិយោជកតាមសហគ្រាស គ្រឹះស្ថាន ៨០០ដង/ឆ្នាំ។
ដោយឡែកចំពោះការពង្រឹងគុណភាព ប្រសិទ្ធភាព និងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈមជ្ឈមណ្ឌលការងារ មជ្ឈមណ្ឌលការងារចល័ត និងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូ, ក្រសួងការងារនឹងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ត្រូវបានគ្របដណ្តប់គ្រប់រាជធានី ខេត្ត កើនឡើង។

ទន្ទឹមនឹងនេះចំនួនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូពាក់ព័ន្ធកើនឡើង និងលទ្ធផលការងារដែលផ្អែកលើសមិទ្ធផលរបស់មជ្ឈមណ្ឌលការងារកើនឡើង។

ជាមួយគ្នានេះ ក្រសួងការងារ ជំរុញការអនុវត្តកម្មវិធីទីផ្សារការងារសម្រាប់អ្នកស្វែងរកការងារដែលមានពិការភាព ជនជាតិភាគតិច និងជនងាយរងគ្រោះផ្សេងទៀត តាមរយៈកម្មវិធីលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថាន ដែលទទួលជនមានពិការភាព ជនជាតិដើមភាគតិច និងជនងាយរងគ្រោះផ្សេងទៀតឱ្យធ្វើការងារ ត្រូវបានរៀបចំ និងអនុវត្ត ខណៈជនមានពិការភាពយ៉ាងតិច៩% ទទួលឱ្យធ្វើការក្នុងវិស័យឯកជន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


