ព័ត៌មានជាតិ
អាជ្ញាធររាជធានី បន្តផ្សព្វផ្សាយដល់យុវជនក្រីក្រ និងគ្មានការងារធ្វើ ឲ្យចុះឈ្មោះចូលរៀន កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញ ត្រូវបន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រ និងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ដើម្បីឱ្យយុវជនមានជំនាញមួយច្បាស់លាស់សម្រាប់ជាអាជីពដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ម៉ប់ សារិន បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានក្រុមប្រឹក្សា បានថ្លែងកោតសរសើរការអនុវត្តការងារដ៏ល្អរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់ ពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង។

ទន្ទឹមនេះដែរ លោកប្រធានក្រុមប្រឹក្សា ក៏បានលើកឡើងពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីមួយមាន សារៈសំខាន់ធ្វើឱ្យយុវជនក្រីក្រ និងគ្មានការងារធ្វើ មានជំនាញមួយច្បាស់លាស់ សម្រាប់ធ្វើជាអាជីព មានប្រភពចំណូលអាចផ្គត់ផ្គង់ក្រុមគ្រួសារបាន។ បន្ថែមនោះ លោកបានជំរុញឱ្យអភិបាលខណ្ឌ-សង្កាត់ បន្តចុះផ្សព្វផ្សាយពីកម្មវិធីដ៏មានសារៈសំខាន់នេះទៅដល់យុវជនក្រីក្រ និងងាយរងគ្រោះបានទៅចុះឈ្មោះចូលរៀន ខណៈការចូលរៀនបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដោយសិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល, មានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

ជាមួយនេះ លោក មាន ចាន់យ៉ាដា បានបង្ហាញការគាំទ្រចំពោះយន្តការជំរុញឱ្យយុវជនក្រីក្រនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្តចុះឈ្មោះចូលរៀនបន្តទៀត ព្រោះជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបន្តថា អាជ្ញាធររាជធានីភ្នំពេញ នឹងបន្តធ្វើកិច្ចសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរខណ្ឌទាំង ១៤ ចុះផ្សព្វផ្សាយអំពីយន្តការយន្តឈ្មោះទៅដល់យុវជនក្រីក្រ និងគ្មានការងារធ្វើនៅមូលដ្ឋានមានទិន្នន័យច្បាស់លាស់។

តាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ពេលនេះ មានយុវជនក្រីក្រ គ្មានការងារធ្វើនៅរាជធានីភ្នំពេញជាង ២ ពាន់នាក់ហើយ បានចុះឈ្មោះចូល រៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់។

កម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧ នេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


