ព័ត៌មានជាតិ
បងប្អូនកសិករស្គាល់ទីផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបង ងាយស្រួលនាំកសិផលចូលទីផ្សារ
ជាការពិតណាស់ កុំថាកសិករឬមន្ត្រីរាជការ រហូតមកដល់ពេលនេះ ជឿជាក់ថាមានអ្នកមួយចំនួនធំក៏មិនទាន់បានស្គាល់ទីផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបង នៅឡើយនោះទេ ទើបកម្ពុជាថ្មីស្វែងរកឯកសារដើម្បីផ្សព្វផ្សាយចែកជូនឲ្យប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករនៅតាមបណ្តាសហគមន៍ ដែលប្រកបរបរកសិកម្មបានស្គាល់ ងាយស្រួលនាំរាល់កសិផល ចូលក្នុងទីផ្សារណាមួយ ដែលអស់លោកអ្នកចង់លក់នៅទីនោះ។

ផ្សារនៅក្នុងក្រុងបាត់ដំបងមាន ២៦ ផ្សារ ក្នុងនោះប្រភេទផ្សារធំមាន ០៩ ផ្សារ ផ្សាររដ្ឋមាន ០៦ និងផ្សារឯកជនមាន ០៣។
ផ្សារធំទាំ ០៩ រួមមាន÷
១-ផ្សារក្រុងបាត់ដំបង មានទីតាំងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
២-ផ្សាររាត្រីក្រុងបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ផ្សារបឹងឈូក ស្ថិតនៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤-ផ្សារ ១៣ មករា ស្ថិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៥- ផ្សារ អប្សារា ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៦-ផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ផ្សារទាំង០៦ រាប់រៀបនេះគឺជាផ្សាររដ្ឋ។
៧-ផ្សាររោងចក្រ (ដំបាញ) ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៨-ផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង
៩-ផ្សាររស្មីបាត់ដំបង ស្ថិតក្នុងភូមិតាកុយ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង
ផ្សារទាំង ៣ បន្ថែមនេះ ជាផ្សារគ្រប់គ្រងដោយឯកជន។
ចំណែកប្រភេទផ្សារសម័យមានចំនួន ០៤ ផ្សារ ដែលផ្សាររបស់រដ្ឋមានចំនួន ០១ និងផ្សារឯកជនមាន ០៣ រួមមាន÷
១-ផ្សារទំនើបបុរីថ្មី ជាផ្សាររដ្ឋ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ចំណែកផ្សារឯកជនមាន៖
២-ផ្សារទំនើប B2B ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
៣-ផ្សារទំនើបឡាក់គី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤-ផ្សារ ហេង ឆាយលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង


ចំណែកប្រភេទផ្សារមេឃ មានចំនួន ១៣ ផ្សារ ជាផ្សារឯកជនទាំងអស់មានដូចជា
១-ផ្សារទួលតាឯក ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
២-ផ្សារអូរតាគាំ២ ឬ(ផ្សាររោងល្ខោន) ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៣-ផ្សារវត្តសូភី ស្ថិតក្នុងភូមិសូភី១ សង្កាត់រតន: ក្រុងបាត់ដំបង
៤-ផ្សារកង្កែបយំ ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង
៥-ផ្សារ ឧត្តរ: ស្ថិតក្នុងភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៦-ផ្សារជ្រៃកោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៧-ផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង
៨-ផ្សារដំណាក់ហ្លូង ស្ថិតក្នុងភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង
៩-ផ្សារបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
១០-ផ្សារវត្តរកា ស្ថិតក្នុងភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
១១-ផ្សារដូនទាវ ស្ថិតក្នុងភូមិដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១២-ផ្សារលូ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១៣-ផ្សារកន្ទួត ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
ក្រៅពីផ្សារទាំង ២៦ នៅក្នុងក្រុងបាត់ដំបង កម្ពុជាថ្មី នឹងបន្តស្រាវជ្រាវផ្សារនៅតាមបណ្តាស្រុកទាំង ១៣ ផ្សេងទៀតក្នុងខេត្តបាត់ដំបងដើម្បីផ្សព្វផ្សាយពលរដ្ឋបានស្គាល់ តើស្រុកណាមានទីផ្សារប៉ុន្មាន ដើម្បីងាយស្រួលកសិករនៅតាមតំបន់ឆ្ងាយបានស្គាល់ និងបាននាំកសិផលចូលទីផ្សារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


