Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ ២០២៦ រដ្ឋបញ្ចេញថវិកា​ស្ថាបនា​ផ្លូវ ១៦ ខ្សែ ក្នុងក្រុងបាត់ដំបង ខណៈ​ជាច្រើន​ខ្សែ​ទៀត​នឹង​បើកការដ្ឋានបន្តបន្ទាប់

បានផុស

នៅ

នៅអំឡុងដើម​ខែដំបូងឆ្នាំ ២០២៦ ផ្លូវ​ចំនួន ១៦ ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋាន​ស្ថាបនា​បណ្តើរៗដោយប្រើប្រាស់ថវិកាជាតិ។ នេះបើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយឡែក​ផ្លូវ​នៅសល់ចំនួន ២១ ខ្សែទៀត ដែលជាគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងរៀបចំដាក់​ដេញថ្លៃនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ និងចាប់ផ្តើមការងារសាងសង់ក្នុងអំឡុងខែមេសា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​គូស​បញ្ជាក់ថា ក្រុងបាត់ដំបងទទួលបាន​គម្រោង​អភិវឌ្ឍ​ធំៗចំនួន ៣ ពីរាជរដ្ឋាភិបាល ដែល​ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖

១/-គម្រោងសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។

២/-គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ ដែល​បាន​សាងសង់រួចរាល់ ១០០ ភាគរយ និងបានស្ថាបនា​ជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតានៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។

៣/-គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ​ ២០២៥។ គម្រោងនេះប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុក​ឯកភ្នំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម