Connect with us

ព័ត៌មានជាតិ

មន្ត្រីលើកឡើងថា​ ប្រសិនបើ​វិស័យមូលបត្រ អនុវត្តត្រឹមត្រូវ ​នឹងផ្ដល់ជាប្រភពទុនសម្រាប់អាជីវកម្ម​​

បានផុស

នៅ

លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ​ប្រសិនបើវិស័យវិស័យមូលបត្រ ត្រូវបានអនុវត្តដោយត្រឹមត្រូវ​តាមនិយាម​ហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹងផ្តល់នូវប្រភព​ទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់​អាជីវកម្ម​ទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្រប សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កើត ឆែ លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការគាំពារវិនិយោគិន និង​ការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ” រៀបចំដោយនិយ័តករមូលបត្រកម្ពុជានៅព្រឹកថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

​លោក កើត ឆែ បានមានប្រសាសន៍ថា សិក្ខាសាលានេះ៖ ក្នុងន័យបង្កើនការយល់ដឹង ចែករំលែកព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍​ហិរញ្ញវត្ថុ​ថ្មីមួយ សម្រាប់វិនិយោគិននៅក្នុងទីផ្សារ​មូលបត្រ សំដៅសហការផ្សព្វផ្សាយ​ជាលក្ខណៈ​ចម្រុះស្ថាប័ននៅរាជធានីភ្នំពេញ ជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹងកាន់តែច្បាស់​អំពី​សកម្មភាព​អាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ណាមួយជាយថាហេតុ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើន សេដ្ឋកិច្ចជាតិ ក្នុងនោះ នាពេលបច្ចុប្បន្ន ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានកំពុងរីករាយទទួលយកនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈដ៏សំខាន់សម្រាប់គាំទ្រដល់ការវិនិយោគ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ដោយរក្សាអត្រា អតិ​ផរ ណាទាប ហើយអ្នកសេដ្ឋកិច្ចវិទូបានព្យាករណ៍ថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ខាងមុខនេះ។

លោកបន្តថា វិស័យមូលបត្រ ត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តួចផ្តើមបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៦ និងបានបន្តលូតលាស់ក្នុងនីតិកាលថ្មីនេះ ក្រោមការពូនជ្រំអភិវឌ្ឍន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ដែលវិស័យនេះ ត្រូវបានគេស្គាល់ថាជាឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ដូចជា ធនាគារ, ក្រុមហ៊ុនធានារ៉ាប់រង និងការប្រមូលមូលនិធិវិភាគទានពីសាធារណជន ដើម្បីប្រើប្រាស់ក្នុងការវិនិយោគជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬភាគលាភផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា។

ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹងផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្រប សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត។

ម្យ៉ាងទៀត ស្របពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ អាស្រ័យដោយនិន្នាការសេដ្ឋកិច្ចសកល និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា យើងសង្កេតឃើញថា សកម្មភាព ផ្សព្វផ្សាយកៀរគរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬការជួញដូរក្នុងទីផ្សារមូលបត្រដែលគ្មានប្រភព ច្បាស់លាស់ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែងគឺជាការឆបោក បានកើតមានឡើងជាបន្តបន្ទាប់ក្នុង សង្គមជាតិយើង ដូច្នេះ យើងត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចៀសវាងការរីករាលដាលកាន់តែធ្ងន់ធ្ងរ ដែលអាចបង្ក​ជាហានិភ័យសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។

​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានថ្លែងថា សិក្ខាសាលាថ្ងៃនេះចង់ឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងលើការវិនិយោគលើវិសយ័មូលបត្រ័ ដោយអនុវត្តឱ្យបានត្រឹមត្រូវជាមួយក្រុមហ៊ុនវិនិយោគមានច្បាប់ទម្លាប់ត្រឹមត្រូវ។

កត្តាសំខាន់មួយទៀតគឺ សូមឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីសារសំខាន់នៃវិសយ័មូលបត្រ័​កុំឱ្យគេបោកប្រាស់បាន និងការពារក្រុមហ៊ុនដែលមានច្បាប់ត្រឹម​ត្រូវដើម្បី​ការពារផលប្រយោជន៍​ប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៦ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម