ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅឃុំស្តៅចង់បានស្ពានល្អ មានគុណភាពសម្រាប់ធ្វើចរាចរណ៍
ស្ពានចំនួន៤នៅក្នុងភូមិឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋរស់នៅតំបន់នោះស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធជួយជួសជុលស្ពាន ដើម្បីបម្រើការធ្វើចរាចរណ៍ ក្នុងពេលដែលបងប្អូនកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលសម្តេចតេជោប្រឹងប្រែងរកបានមក ដោយលំបាកនោះ។

លោក ផន ស្រស់ តំណាងឱ្យកសិកររស់នៅក្នុងភូមិឃុំខាងលើនេះបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋយើងនៅទីក្រុងក៏ដូចជានៅទីជនបទបានសម្ដែងការដឹងគុណសម្តេចតេជោ ហ៊ុន សែន ជានិច្ចមិនភ្លេចទេ ព្រោះសម្តេចបានផ្តល់ថ្ងៃកំណើតទី២មកឱ្យយើងគ្រប់ៗគ្នា។
លោកបន្តថា៖ មិនតែប៉ុណ្ណោះសម្តេចបានធ្វើឱ្យប្រទេសជាតិយើងមានសន្តិភាព ប្រជាជនមានការងារធ្វើ មានផ្ទះសម្បែងស្នាក់នៅមានដីធ្លីធ្វើស្រែចំការដាំដំណាំ មានផ្លូវល្អ គ្រាន់តែស្ពានមួយចំនួននៅក្នុងភូមិនេះ វាចាស់ទ្រុឌទ្រោមពិបាកឆ្លងទៅមក ប្រសិនជាបានស្ពានរឹងមាំទៀតវាល្អអញ្ចឹងចង់បានស្ពាន ផ្លូវល្អហើយ តែស្ពាន ត្រង់នេះវារំភើបៗ ហើយស្ពានយោលក៏រំភើបៗ ស្ពានតាកឹ ក៏រំភើបៗក្នុងភូមិដែរ។

លោក នួយ ប៊ុនធួយ មេឃុំស្តៅបានទទួលស្គាល់ថា៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំនេះការអភិវឌ្ឍមានភាពយឺតយ៉ាវមែន ទោះបីមានថវិកាហើយក៏ពិបាកនាំគ្រឿងចក្រមកសាងសង់ដែរ ដោយសារទឹកដីឃុំនេះជាដីកោះ ម្ខាងត្រូវឆ្លងទន្លេសេសាន និងម្ខាងទៀតឆ្លងទន្លេសេកុង។
លោកបន្តថា៖ នៅឆ្នាំ២០២៤នេះអាជ្ញាធរ និងលៃលករួមគ្នាដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ តែនៅចំពោះមុខនេះអាជ្ញាធរឃុំដាក់បទបញ្ជាឱ្យបងប្អូនប្រុងប្រយ័ត្នក្នុងការឆ្លងកាត់តាមស្ពាននេះ ឥឡូវដាក់បទបញ្ជាទាំងការស្រវឹងកន្លងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ ដំណោះស្រាយនេះអាជ្ញាធរស្រុក និងឃុំបានពិគ្រោះយោបល់គ្នារួចហើយ នៅពេលសាងសង់ស្ពានអូរផ្កាដកព័រហើយ យើងនិងពិនិត្យមើលលទ្ធភាព និងគៀងគរកម្លាំងគ្នារៀបចំជួសជុលស្ពានទាំងអស់នេះឡើងវិញឱ្យបានរឹងមាំ ស្រួលបងប្អូនយើងធ្វើចរាចរណ៍ទៅមក នៅរដូវវស្សាចូលមកដល់។
សូមបញ្ជាក់ថា៖ ឃុំស្តៅមានប្រជាពលរដ្ឋរស់នៅជាង ៨០០ គ្រួសារហើយ៩៥%ជាអ្នកធ្វើស្រែចំការដូចនេះកត្តាផ្លូវស្ពានជាមុខព្រួញមួយ បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចព្រោះបងប្អូនយើងពឹងទៅលើផ្លូវស្ពានល្អងាយស្រួលដឹកកសិផលទៅ ទីផ្សារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


