ព័ត៌មានជាតិ
គម្រោងកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិថ្មីគ្រោងនឹងស្ថាបនាឲ្យបានរួចរាល់នៅក្នុងអំឡុងខែមិថុនា
គម្រោងកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីគ្រោងនឹងស្ថាបនាឲ្យបានរួចរាល់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ពោលគឺមុនពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងបើកសម្ពោធ នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងកិច្ចពិភាក្សាអនុម័តលើគម្រោងកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងកម្ពុជា ក្រោមវត្តមានលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជាមួយនឹងតំណាងរបស់ក្រសួងការពារជាតិនារសៀលថ្ងៃទី១៨ ខែកុម្ភៈ នេះនៅសាលារាជធានីភ្នំពេញ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថាក្រោយពីបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ មករាឆ្នាំ២០២១ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រសួងការពារជាតិ បានសម្រេចលើគម្រោងកែលំអប្រព័ន្ធការកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិនេះរួចហើយ។
គម្រោងនេះនឹងចាប់ផ្ដើមអនុវត្តនៅអំឡុងខែមិនាឆ្នាំ២០២១នេះ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ២០២១ ដើម្បីអោយទាន់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីនេះ នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
គម្រោងនេះមានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជា ការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ម៉ែត្រជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើន ដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដារលូពីក្រោយ និងនៅមុខក្រសួងការពារជាតិ ហើយការងារនេះធ្វើយ៉ាងណាឲ្យបានរួចរាល់នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារលូចាប់ពីពេលនេះតទៅ ដោយមិនបាច់ចាំទៅដល់ខែ មិនានោះទេបន្ថែមពីលើនេះទៀ មន្ទីរសាធារណៈការត្រួតពិនិត្យទៅលើបច្ចេកទេសទាំងការអ៊ុតកៅស៊ូបេទីមីណឺ ការដាក់លូ ស្តាលូជាដើម។
គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទំាងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕
ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


