ព័ត៌មានជាតិ
ការរៀបចំភូមិឋានជូនអតីតយុទ្ធជន១៥៣គ្រួសារ ក្នុងខេត្តកំពង់ធំបានចាប់ផ្តើម
ឧត្តមសេនីយ៍ទោស សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២១ំ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសកម្មភាពឈូសឆាយសាងសង់ផ្លូវចូលទៅភូមិឋានរបស់អតីតយុទ្ធជន ដែលត្រៀមសាងសង់ផ្ទះសម្បែងជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតគ្មានលទ្ធភាពទិញដីទិញផ្ទះ គម្រោងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោស សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា អតីតយុទ្ធជន ទទួលបានដីបានផ្ទះ ក្នុងដីសម្បទានសង្គមកិច្ចនេះ គឺជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការរៀបចំដោះស្រាយដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានដំណើរការទៅប្រកបដោយភាពរលូន នឹងបន្តធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធបន្ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់មានអនុសាសន៍ថា បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះ មានថ្ងៃនេះក៏ដោយសារតែអតីតយុទ្ធជន ដូច្នេះដើម្បីជាការតបស្នងសងគុណអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ សម្ដេច ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយផ្ទះសំបែង ដីធ្លី ជូនអតីតយុទ្ធជនដែលខ្វះខាត និងប្រាក់បៀវត្តន៍ប្រចាំខែ ដើម្បីឲ្យមានជម្រកស្នាក់នៅសមរម្យ តាមរយះ ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ទោសោម ស៊ុន រួមជាមួយក្រុមការងាររៀបចំគ្រប់គ្រងដោះស្រាយដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន រស់នៅជាសហគមន៍ ដោយភាពយុត្តិធម៌ត្រឹមត្រូវ តាមការណែនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម ឲ្យរៀបចំចាប់ឆ្នោតយកក្បាលដីសម្រាប់អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដចំនួន ១៥៣ គ្រួសារ និងបានសូមគោរពថ្លែងអំណរគុណ ឯកឧត្តមសុខ លូ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័នមានការពាក់ព័ន្ធ អាជ្ញាធរដែនដីភូមិឃុំស្រុក និងប្រជាពលរដ្ឋនៅក្នុងឃុំគ្រយា ដែលបានសហការបានយ៉ាងល្អប្រសើរក្នុងការជួយដោះស្រាយដល់អតីតយុទ្ធជន ។
អត្ថបទ៖ ប៊ុន រដ្ឋា






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


