Connect with us

ព័ត៌មានជាតិ

ការដាក់ឱ្យដំណើរការកម្មវិធី “WeChat Pay” ជាផ្លូវការសម្រាប់ការទូទាត់​ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ របស់ធនាគារ អេស៊ីលីដា ដែលជាធនាគារឈានមុខនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន NETSTARS Co., Ltd. (​មាន​ស្នាក់ការ​កណ្តាល​ស្ថិតនៅ Chuo-ku ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ លោក Tsuyoshi Ri តំណាងឱ្យ​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ប្រតិបត្តិ ដោយ​តទៅ​នេះ​ហៅថា “NETSTARS”)​ បានប្រកាស​ជា​ផ្លូវការ​អំពី​ការដាក់ឱ្យ​ដំណើរការ​មធ្យោបាយ​ទូទាត់​តាម​ប្រព័ន្ធ “StarPay” ដែល​នឹង​ជួយ​សម្រួល​ដល់ “Wechat Pay” ពី​ក្រុមហ៊ុន Tenpay Payment Technology ដល់​ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ឈានមុខ​នៅក្នុង​ប្រទេស​កម្ពុជា (​មាន​ការិយាល័យ​កណ្តាល​ស្ថិតនៅ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​តទៅ​នេះ​ហៅថា “​ធនាគារ អេស៊ីលីដា​”)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ អេស៊ីលីដា ជា​ធនាគារ​ដែល​ផ្តល់ និង​បម្រើ​សេវាកម្ម​ក្នុងការ​ទូទាត់​ប្រាក់​ឆ្លងដែន តាម​ឃ្យូ​អរ​កូដ (QR code*1) ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​បរទេស។ តាមរយៈ​គំនិត​ផ្ដួចផ្ដើម​នេះ ធនាគារ អេស៊ីលីដា បានដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី “WeChat” ជា​ផ្លូវការ នៅ​ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​កម្មវិធី “WeChat” របស់​ក្រុមហ៊ុន Tenpay Payment Technology Co. Ltd. នេះ នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​ថ្លៃទំនិញ​-​សេវាកម្ម តាមរយៈ​មុខងារ​ស្កែ​ន​ឃ្យូ​អរ​កូដ នៅលើ​ម៉ាស៊ីន​ឆូត​កាត (POS) របស់​ធនាគារ អេស៊ីលីដា នៅតាម​បណ្តា​ហាង ដែលជា​ដៃគូ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល​អ៊ែប។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា “​ធនាគារ អេស៊ីលីដា មាន​ក្តី​សោមនស្ស រីករាយ​បំផុត ដោយបាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន NETSTARS របស់​ប្រទេស​ជប៉ុន​។ នាពេល​អនាគត ធនាគារ អេស៊ីលីដា មាន​គម្រោង​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​ប្រាក់​ឆ្លងដែន ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន NETSTARS ដើម្បី​ជំរុញ​ឱ្យ​ប្រតិបត្តិ​ការ​ទូទាត់​ប្រាក់ តាមរយៈ​ឃ្យូ​អរ​កូដ នៅក្រៅ​ប្រទេស កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត”។

កម្មវិធី “StarPay” របស់​ក្រុមហ៊ុន NETSTARS គឺជា​មធ្យោបាយ​សម្រាប់​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់ តាម​ឃ្យូ​អរ​កូដ នៅក្នុង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​ផ្សេងៗ ទៀត ដែល​បានផ្តល់​ការ​គាំទ្រ​ដល់ ២៥​ស្ថាប័ន​ជាង នៅក្នុង​ប្រទេស​ជប៉ុន។ លើសពីនេះ កម្មវិធី StarPay ក៏បាន​គាំទ្រ​ដល់​កម្មវិធី​ទូទាត់​ប្រាក់​ឆ្លងដែន​ផ្សេងទៀត មានដូចជា កម្មវិធី “Wechat Pay” និង “Alipay/Alipay+” ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​ចិន ក៏ដូចជា​កម្មវិធី​នានា​ជាច្រើន​ពី​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និង​តំបន់​ផ្សេងៗ​ទៀត​។

អំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​មាន​សាខា​បុត្រ​សម្ព័ន្ធ​ចំនួន​៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​, អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​, ធនាគារ អេស៊ីលីដា​ឡាវ លីមីត​ធី​ត និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង​ការិយាល័យ​តំណាង​នៅ​មី​យ៉ាន់​ម៉ា​។ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២៣​នេះ ធនាគារ អេស៊ីលីដា មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៩,៦១​ប៊ី​លាន​ដុល្លារ​អាមេរិក ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៧,១០​ប៊ី​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៤,១៧​លាន​នាក់​។ ធនាគារ អេស៊ីលីដា មាន​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​ជាង ៣,៣​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ជាង ០,៣៣​លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២៣​។​

*1 QR Code is a registered trademark of DENSO WAVE Incorporated.

​អំពី NETSTARS

NETSTARS បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ និង​បាន​ពង្រីក​អាជីវកម្ម​នៃ​មធ្យោបាយ​ទូទាត់​ឱ្យ​កើន​ឡើងជា​លំដាប់​។ ក្នុង​ឆ្នាំ​២០១៥ ជា​ភ្នាក់ងារ​ដំបូង​គេ ដែល​ណែនាំ​សេវាកម្ម​ទូទាត់​ឃ្យូ​អរ​កូដ​របស់​ប្រទេស​ចិន “WeChatPay” ទៅកាន់​ប្រទេស​ជប៉ុន​។ ចាប់តាំងពី​ពេលនោះ​មក NETSTARS បាន​ពង្រីក StarPay ដើម្បី​ផ្តល់​ដំណោះស្រាយ​សម្រាប់​សេវាកម្ម​ទូទាត់​ប្រាក់​នៅតាម​ហាង​ទំនិញ​ផ្សេងៗ ដោយ​ការអនុវត្ត​រួមបញ្ចូល​គ្នា និង​ការគ្រប់គ្រង​ការទូទាត់​តាម​ឃ្យូ​អរ​កូដ​របស់​ជប៉ុន និង​អន្តរជាតិ​ផ្សេងៗ និង​សេវាកម្ម​ទូទាត់​មិនមែន​សាច់ប្រាក់​ផ្សេងទៀត​។ នាពេល​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​សមត្ថភាព​បច្ចេកវិទ្យា​របស់ StarPay ជា​មូលដ្ឋានគ្រឹះ NETSTARS កំពុងធ្វើការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​សេវាកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​សំបូរបែប​។

គេហទំព័រ​ផ្លូវការ​: https://www.netstars.co.jp/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែក​យ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា

សេដ្ឋកិច្ច១៩ នាទី មុន

ចិន​ព្រមាន​ពី​លទ្ធភាព​ «សង្រ្គាម​ពាណិជ្ជកម្ម​» ជា​មួយ​សហភាព​អឺរ៉ុប​

ព័ត៌មានជាតិ៣២ នាទី មុន

សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤

ព័ត៌មានជាតិ៣៩ នាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានជាតិ២១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម