ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ៖ គោលដៅចម្បង និងចុងក្រោយ នៃផែនការយុទ្ធសាស្ដ្រជាតិ គឺការបង្កើតប្រព័ន្ធអត្តសញ្ញាណកម្ម IP IS
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម ស ខេង អះអាងថា កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការជាតិ នាពេលនេះ គឺដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។ ឆ្នាំ២០២០កន្លងទៅ គឺឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ បន្ទាប់ពីអនុម័តដោយរាជរដ្ឋាភិបាល កាលពីខែមិថុនា ឆ្នាំ២០១៦ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា មានទស្សនវិស័យយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសដៅទៅលើការងារគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបញ្ជាក់ថា “ គោលដៅចំបង និងចុងក្រោយនៃផែនការយុទ្ធសាស្ដ្រជាតិ គឺការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន IP IS និងការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ”។

បើតាមសម្ដេចក្រឡាហោម ស ខេង ការគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងជំរុញការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅរបស់ផែនការយុទ្ធសាស្ដ្រ និងរួចចំណែកយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេស លើការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងទៀតថា សមិទ្ធផលរបស់ផែនការយុទ្ធសាស្ដ្រនឹងអាចជួយដល់ប្រជាជនកម្ពុជា ក្នុងការពង្រឹង និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ជាពិសេស ក្នុងសហគមន៍អាស៊ាន ការផ្លាស់ប្ដូរកម្លាំងពលកម្ម ការប្រឆាំងអំពើជួញដូរមនុស្ស ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការស្វែងរក ឬកំណត់អត្តសញ្ញាណបុគ្គលជាដើម។

សម្ដេចក្រឡាហោមរំលឹកថា នៅឆ្នាំ២០២០កន្លងទៅនេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើននៅលើសកលលោក គឺសុទ្ធទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាមួយគ្នានេះ ការអនុវត្តគោលដៅយុទ្ធសាស្ដ្រនីមួយៗ នៃផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏ទទួលរងផលប៉ះពាល់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីកិច្ចការចម្បងៗ ដែលត្រូវខិតខំសម្រេចឲ្យបាន ក្នុងដំណាក់កាលដំបូងនេះ គឺទី១, ការរៀបចំគោលនយោបាយ និងក្របខណ្ឌច្បាប់ ដែលក្នុងនោះមានការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតគតិយុត្តមួយចំនួន ទី២, បង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ដែលហៅកាត់ថា “IP IS” ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធសញ្ញាណជាតិ ទី៣-នៅពេលក្រោយបង្កើតប្រព័ន្ធខាងលើជំហានបន្ទាប់ គឺការភ្ជាប់បណ្ដាញទំនាក់ទំនងរវាងប្រព័ន្ធទាំងអស់ ដើម្បីប្រមូលផ្ដុំ និងច្រោះទិន្នន័យប្រព័ន្ធរួម IP IS ដែលជាប្រព័ន្ធព័ត៌មានដ៏ចម្បងមួយ ប្រកបដោយគុណភាពសម្រាប់បម្រើឲ្យការពិនិត្យទិន្នន័យអត្តសញ្ញាណបុគ្គល និងតម្រូវការផ្សេងៗទៀត សម្រាប់ជាប្រយោជន៍ជាតិ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


