សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងចុះ ដកហូតត្រីខុសច្បាប់ចំនួន ៥០ គីឡូ
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែងបានចុះពិនិត្យដកហូតត្រីខុសច្បាប់បានមកពីការបំពុល ដែលអាជីវករលក់ដូរត្រីក្នុងផ្សារចំនួន ៥០ គីឡូក្រាម។
ការចុះដកហូតត្រីខុសច្បាប់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៤ នៅផ្សារសាមគ្គីស្ទឹងត្រែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានប្រជានេសាទប្រើឧបករណ៍ខុសច្បាប់បំពុលត្រីហើយយកមកលក់ឲ្យអាជីវករផ្សារសាមគ្គីស្ទឹងត្រែងកម្លាំងរដ្ឋបាលជលផលបានសហការជាមួយគណៈកម្មការផ្សារសាមគ្គីចុះពិនិត្យជាលទ្ធផលបានរកឃើញត្រីប្រាកែចំនួន ៥០ គីឡូក្រាមដែលបានមកពីការនេសាទខុសច្បាប់។
មន្ត្រីជលផលបានបន្តឲ្យដឹងទៀតថា ត្រីបំពុលដែលអាជីវករលក់នៅក្នុងផ្សារនោះត្រូវបានអាជីវករបញ្ជាក់ថាមានប្រជានេសាទមកពីស្រុកសៀមបូកចំនួន ៣នាក់ និងមកពីសង្កាត់សាមគ្គីចំនួន ១នាក់ យកមកលក់ឱ្យពួកគាត់។

មន្ត្រីជលផលបានបញ្ជាក់បន្ថែមថា ត្រីទាំងនេះត្រូវបានអ្នកនេសាទបំពុលដោយបានប្រើនុយប្រភេទដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ លាយជាថ្នាំបំពុលដើម្បីបោះចូលទឹកឲ្យត្រីស៊ី។
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សូមអំពាវនាវឲ្យប្រជានេសាទឈប់នេសាទដោយសារធាតុពុល ហើយប្រជាជនឈប់រើសត្រីពុល និងអាជីវករឈប់ទិញ លក់ ដឹកជញ្ជូនត្រីដែលបានពីការនេសាទខុសច្បាប់ ដែលមានទាំងបំពុល ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផល។

បច្ចុប្បន្នត្រីទាំងនោះត្រូវបានបំផ្លាញចោល ព្រោះបើត្រីទាំងនេះត្រូវបានប្រជាជនយកទៅហូបគឺបើសិនមានជាតិពុលខ្លាំង ក្រោយហូបត្រីនេះទៅនឹងធ្វើឲ្យមនុស្សពុលផងដែរ បើសិនមានជាតិពុលតិចពេលហូបត្រីនេះទៅនឹងធ្វើឲ្យប៉ះពាល់សុខភាពនៅពេលក្រោយទោះមិនពុលភ្លាមៗក៏ដោយ។
ចំណែកអាជីវករលក់ត្រីចំនួន ៣នាក់ត្រូវបានខណ្ឌរដ្ឋបាលជលផល នាំមកធ្វើកិច្ចសន្យាបញ្ឈប់ទិញត្រីដែលបានមកពីការនេសាទខុសច្បាប់យកមកលក់នៅលើទីផ្សារ ដូចជាត្រីបានមកពីការបំពុល ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផលបើមិនរាងចាលនឹងអនុវត្តទៅតាមនីតិវិធីច្បាប់៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


