Connect with us

ចរាចរណ៍

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៩ខែមីនា មនុស្សចំនួន៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ស្ពានកម្ពស់៥០ម៉ែត្រ ចូលជ្រោះ ក្នុងខេត្ត Limpopo ភាគឦសានប្រទេសអាហ្វ្រិកខាងត្បូង។

(នាយកដ្ឋានដឹកជញ្ជូនខេត្ត Limpopo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា កុមារី​អាយុ៨​ឆ្នាំ​ គឺជាមនុស្សតែម្នាក់គត់ ​ដែល​នៅ​រស់រានមានជីវិត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយរបួសធ្ងន់។

តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអាហ្រ្វិកខាងត្បូង SABC បានឲ្យដឹងថា អ្នកជិះរថយន្តទាំងអស់ គឺ​ជា​អ្នក​ធ្វើ​ធម្មយាត្រា ​ធ្វើ​ដំណើរ​ពី​រដ្ឋធានី Gaborone របស់​ប្រទេសបុតស្វាណា ទៅចូលរួមពិធី​បុណ្យ Easter ក្នុង​ទីក្រុង Moria។

(រូបថត៖ NPR)

រថយន្តបានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ស្ពានឆ្លងភ្នំ Mmamatlakala ដែលតភ្ជាប់តំបន់ Mokopane និង Marken ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Johannesburg។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោកស្រី Sindisiwe Chikunga បានចុះទៅដល់កន្លែងកើតហេតុហើយនិយាយថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នឹងដឹកសាកសពអ្នកទាំងអស់ទៅស្រុកកំណើតវិញ ហើយបើកការស៊ើបអង្កេតពេញលេញ រកមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។

(រូបថត៖ Daily Mail)

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកនិងអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ទ្វីបអាហ្រ្វិក មានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតលើពិភពលោក។

ចំពោះអាហ្រ្វិកខាងត្បូង ប្រទេសនេះមានមនុស្សស្លាប់តាមដងផ្លូវជាង១២ ៤០០នាក់ក្នុងឆ្នាំ ២០២២ ខណៈសមាគមរថយន្តនៃប្រទេសអាហ្រ្វិកខាងត្បូង បានហៅការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថាជា “វិបត្តិជាតិ” ហើយជំរុញរដ្ឋាភិបាល ពង្រឹង​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម